CamNews

តារា 

នាង Minzy ​ប្រាប់សិស្ស ចូលរៀនសាកលវិទ្យាល័យ ថ្ងៃដំបូង កុំឲ្យបារម្ភ

កូរ៉េ៖ ព័ត៌មានពីកាសែតកូរ៉េ Allkpop ក៏ដូចជា YGEntertainment បានឲ្យដឹង នៅថ្ងៃទី០៤ខែមីនា ឆ្នាំ២០១៥នេះថា Minzyតារាចម្រៀងក្មេងជាងគេ របស់ 2NE1បានផ្ញើសារលើកទឹកចិត្ត សិស្សដែលចូលរៀន ថ្ងៃដំបូងនៅសាកលវិទ្យាល័យ ដោយតារាក្មេង រូបនេះបាន updated ក្នុង Instagram របស់ខ្លួនថា «សិស្សទាំងអស់ កុំបារម្ភ ក្នុងការចូលរៀន ថ្ងៃដំបូងណា ពួកយើងអាចធ្វើបាន..!»។ គួរបញ្ជាក់ថា តារារូបស្រស់ វ័យ២១ Minzy ជាសមាជិកម្នាក់របស់2NE1ដែលមានស្ទីល រាំដ៏អស្ចារ្យ បានចូលរៀន នៅសាកលវិទ្យាល័យ Baekseok University កាលឆ្នាំ២០១៤ កន្លងទៅ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh