CamNews

តារា 

Bella ranee និយាយអំពីអារម្មណ៍ ពេលមិត្តប្រុសជួបជាមួយម្តាយនាង

ថៃ ៖ ក្នុងឆ្នាំថ្មីទោះមិនបានធ្វើដំណើរកំសាន្តទៅឯក្រៅប្រទេសជាមួយគ្នាក៏ដោយចុះ ប៉ុន្តែគូស្នេហ៍ដ៏ផ្អែមល្អែមមួយគូនៅក្នុងប្រទេសថៃគឺនាង Bella Ranee និងលោក weir sukollawat ក៏មិនភ្លេចក្នុងការចំណាយពេលវេលាជាមួយគ្នានៅក្នុងប្រទេសផងដែរ ។ 

នៅពេលទទួលទានអាហារពេលល្ងាចជាមួយគ្នានោះ ក៏មានវត្តមានរបស់អ្នកម្តាយនាង Bella ranee ចូលរួមផងដែរ ។ តារាស្រីរូបនេះនិយាយអំពីអារម្មណ៍ ពេលមិត្តប្រុសជួបជាមួយម្តាយនាងថា "លោក weir និងម្តាយរបស់ខ្លួនធ្លាប់បានជួបគ្នាពីមុនមកហើយ ដូច្នេះគ្មានអ្វីគួរឲ្យកត់សម្គាល់នោះទេ ហើយថ្ងៃនោះពួកយើងទទួលទានអាហារពេលល្ងាចជាមួយគ្នា ព្រោះតែយើងមានពេលទំនេរដូចគ្នា ដូចដែលនាងខ្ញុំធ្លាប់បានប្រាប់" ។ 

តួស្រីក្នុងរឿង ស្នេហ៍ជ្រែកវណ្ណៈ បន្ថែមទៀតថា​ "រូបថតដែលពួកយើងបានបង្ហោះនៅលើបណ្តាញសង្គមពិតជាទទួលបានចំនួនអ្នកចូលចិត្តច្រើនមែនទែន ហើយក៏មានអ្នកគាំទ្រជាច្រើនបង្អាប់ដល់ លោក weir ចំពោះអាហារពេលល្ងាចមួយពេលនោះដែរ" ។ 

បើផ្អែមម្លឹងៗ វ័យតារាសម្តែងប្រុសស្រីទាំងពីរដួងនេះក៏កាន់តែជ្រេដែរ ពិតជាអាចនឹងមានដំណឹងល្អឆាប់ៗនេះហើយមើលទៅ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Bella ranee weir sukollawat