(មេនឆេស្ទើ)៖ ក្រុម Leicester City ដែលកំពុងឈរនៅលេខ១កំពូលតារាង Premier League បច្ចុប្បន្ននឹងធ្វើដំណើរ ទៅជួបក្រុមម្ចាស់ផ្ទះ Manchester City ដែលកំពុងឈរនៅលេខ២ នាម៉ោង ១៩៖៤៥នាទីក្បាលព្រលប់នេះ (ម៉ោង នៅកម្ពុជា) បើកឆាកសប្តាហ៍ទី២៥មុនគេ ក្នុងជើងទី២ ។
ក្រុមដែលទើបតែឡើងមកលេងនៅក្របខណ្ឌកំពូលអង់គ្លេសរដូវកាលនេះ Leicester City នឹងត្រូវអស់តំណែងកំពូល តារាងធ្លាក់មកលេខ២វិញ ប្រសិនបរាជ័យនៅក្នុងទឹកដី Etihad របស់ Man City យប់នេះ បើទោះបីជាមាន៥០ពិន្ទុស្មើគ្នា ព្រោះថាទាំងគ្រាប់ស៊ុតចូលទីគេ របូតវិញ និងចំណេញគ្រាប់បាល់ សុទ្ធតែចាញ់ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹក Manuel Pellegrini ទាំងអស់ តែបើទប់បានស្មើវិញនោះ គឺមិនមានអ្វីប្រែប្រួលនោះទេ ។
កាលពីលេងនៅកីឡដ្ឋាន King Power របស់ខ្លួនសប្តាហ៍មុន Leicester យកបាន៣ពិន្ទុយ៉ាងស្រួល ក្រោយពីយក ឈ្នះក្រុមខ្លាំង Liverpool ២-០ ដែលជាការធ្វើបានសម្រេដោយកីឡាករវ័យ២៨ឆ្នាំ Jamie Vardy ទាំងពីរគ្រាប់តែម្តង បន្ទាប់ពីជាសំស្បើយពីរបួសសរសៃពួរជើងបន្តិចបន្ទួចមក គ្រាដែលក្រុមរងជើងឯកឆ្នាំទៅមេឃខៀវ Man City បានយកឈ្នះម្ចាស់ផ្ទះ Sunderland តែ ១-០ ប៉ុណ្ណោះ ដោយកីឡាករខ្សែប្រយុទ្ធលេខ១ប្រចាំក្លឹប Sergio Aguero នៅនាទីទី១៦ ។
ប្រវត្តិជួបគ្នា៤ដងចុងក្រោយនៅក្នុងផ្ទះរបស់ Man City ក្រុមថ្មី Leicester City បានលេងចាញ់២ដង ស្មើ១ និងឈ្នះម្តងដែរ ហើយកាលពីជើងទី១ នៃរដូវកាលនេះឆ្នាំ ២០១៥-២០១៦នេះ Leicester ហែកចែកគ្នាម្នាក់១ពិន្ទុ ក្រោយប្រកួតពេញម៉ោងមានលទ្ធផលស្មើគ្នា ០-០ ៕
រូបភាពកាលពីជួបគ្នាក្នុងជើងទី១ លទ្ធផលផ្លូវការ ០-០
កម្មវិធីប្រកួតប្រចាំសប្តាហ៍ទី២៥
តារាងពិន្ទុបណ្តោះអាសន្នប្រចាំសប្តាហទី២៤
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី