CamNews

កីឡាអន្តរជាតិ 

រងើកភ្លើងមនោសញ្ចេតនាដ៏ក្ដៅគគុក Ronaldo លើតារាម៉ូដែលអូស្រ្ដាលី ហើយត្រូវនាងបដិសេធច្រានចោល

ព័ត៌មានកីឡា៖ កីឡាករបាល់ទាត់ដ៏ល្បីឈ្មោះ មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានរូបរាងស្រស់សង្ហាទៀតនោះ ត្រូវ​បានគេហទំព័រពត៌មានអន្ដរជាតិ dailymail ចុះផ្សាយឲ្យដឹងថា កីឡាករបានបរាជ័យ​នឹង ចំណងមនោស​ញ្ចេតនាជាថ្មីម្ដងទៀតជាមួយ តារាម៉ូតជនជាតិ អូស្រ្ដាលី ។ 

Cristiano Ronaldo ត្រូវបានតារាម៉ូដែល ជនជាតិ អូស្រ្ដាលីម្នាក់ឈ្មោះ Aline Lima អះអាងប្រាប់អ្នកសារព័ត៌​មាន​​ថា Ronaldo សម្រេចយល់ព្រមធ្វើតាមនាងទាំងអស់​មិនថាលក្ខខណ្ឌអ្វីឡើយ ឲ្យនាងយល់ព្រមជួបជាមួយកីឡាករផ្ទាល់​ ដោយមិនខ្វល់ថា រូបនាងមានសង្សាហើយក៏ដោយ។ Aline Lima បានបន្ដទៀតថា Ronaldo​ យល់​ព្រមតាមនាងទាំងអស់ ដោយមិនខ្វល់ថា នាងមានមិត្ដប្រុសរួចក៏ដោយ ហើយមិនត្រឹមតែប៉ុណ្ណោះ ថែមទាំង ស្នើរឲ្យរួបនាងផ្ញើររូបភាពកំពុងហាត់ប្រាណទៅគាត់ទៀត ប៉ុន្ដែនាងមិនយល់ព្រមដោយយកលេសថា ខ្លាចមិត្ដប្រុស​របស់នាង ដឹងហើយមិនសប្បាយចិត្ដ។ 

ក្នុងក្ដីមន្ទិលសង្ស័យនេះ គឺមិនមែនជារឿងក្លែងក្លាយនោះទេ ដែល​ Ronaldo ពិតជាមានទំនាក់ទំនងជាមួយតារា​ម៉ូដែល ជនជាតិ អូស្រ្ដាលីម្នាក់នេះ ដោយឡែក ទន្ទឹមនឹងការអះអាង Ronaldo​ បានផ្ញើរសារជាច្រើនទៅនាង ដោយនិយាយពាក្យស្នេហាថា "គ្មាននរណាម្នាក់ដឹងនោះទេ គឺពិតជាស្ងៀមស្ងាត់ខ្លាំងណាស់" ហើយនៅពេលដែល នាងឆ្លើយតបទៅកាន់វិញ ដោយថា " ទេ"  Ronaldo ក៏បានបញ្ជាក់ថា "គ្រោះថ្នាក់ណាស់មែន​ទេ?"។ 

កញ្ញា Aline Lima បានឆ្លើយតបសារជាច្រើនទៅកាន់ Ronaldo ហើយនាងបានអះអាងថា មិត្ដប្រុសរបស់នាង​ក៏ជាអ្នកគាំទ្រក្លឹប Real Madrid ផងដែរ។ ក្នុងកំលុងពេល ឆ្លើយឆ្លងសារទៅវិញទៅ​មក Ronaldo បានសុំលេខ​ទូរស័ព្ធ​របស់នាង ដោយអាចផ្ដល់ឱកាសសំបុត្រចូលទស្សនាក្រុមរបស់គាត់ ចូលប្រកួតជាមួយ​ក្លឹប Man City។​ហើយលើសពីនេះទៅទៀត Aline Lima ថ្លែងទៀតថា Ronaldo បានសរសើរនាង ពិតជាស្អាត ប៉ុន្ដែមានមានភាព​ពិបាក ហើយគាត់មិនចង់ស្គាល់មិត្ដប្រុសរបស់ខ្ញុំដែរ គឺគាត់ចង់ជួបតែខ្ញុំម្នាក់គត់​។ 

 ​

ដោយ៖ អឿ អ៊ុយ


Tags: Sport News Ronaldo Aline Lima