CamNews

តារា 

តួឯកប្រុស Titanic បង្ហាញការយកចិត្តទុកដាក់មិត្តស្រីវ័យក្មេង ខណៈមានបញ្ហារថយន្តតាមផ្លូវ

(បរទេស)៖ លោក Leonardo DiCaprio ដែលលោកអ្នកពិតជាបានស្គាល់ហើយតារាប្រុសក្នុងរឿង Titanic ទោះបីស្ថិតក្នុងវ័យច្រើនបន្តិចទៅហើយក្តី​ក៏លោកនៅតែទទួលការគាំទ្រនិងការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនដដែលហើយថ្មីៗនេះ Leonardo ត្រូវបានគេប្រទះឃើញលោកតែងទៅណាមកណាជាមួយតារាម៉ូដែល Nina Agdal។

នៅថ្ងៃមួយ តារាប្រុសវ័យ៤១ឆ្នាំរូបនេះជួបឧបទ្ទវហេតុរថយន្តតាមផ្លូវខណៈកំពុងធ្វើដំណើរជាមួយ Nina តារាម៉ូដែលវ័យ២៤ឆ្នាំកាត់តាម Hampstons ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

អ្នកដំណើរដែលឆ្លងកាត់តំបន់ដែលតារាប្រុសស្រីទាំងពីរកំពុងជួបឧបទ្ទវ ហេតុដោយចៃដន្យនេះនិយាយថា គេឃើញ Leonardo ហាក់ដូចជាយកចិត្តទុកដាក់ Nina ណាស់ដោយមិនចង់ឲ្យនាងឈរក្រោមកំដៅថ្ងៃឡើយនិងបានរកកន្លែងឲ្យនាងសម្រាកទៀតផង។

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Leonardo DiCaprio titanic