ព័ត៌មានអន្តរជាតិ ៖ ប្រធានចារកម្ម សហរដ្ឋអាមេរិក លោក James Clapper អោយដឹងថា ប្រទេស ចិនគឺជាជនសង្ស័យអទិភាព ពាក់ព័ន្ធនឹងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំទៅលើភ្នាក់ងារ រដ្ឋភិបាលសហរដ្ឋអាមេរិក ដែលជាប្រភពនៃការផ្ទុករាល់ទិន្នន័យឯកជន ពលរដ្ឋអាមេរិករាប់លាន នាក់ ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ប្រទេស ចិន តែង តែ ច្រានចោលទៅនឹងការលើកឡើង ដែលថា ចិននៅពីក្រោយការវាយប្រហារ តាម ប្រព័ន្ធកុំព្យូទ័រ (Hacking) ។ ប្រភពដដែលបញ្ជាក់ អោយដឹងថា របាយការណ៍ ក៏ដូចជា ការលើកឡើងខាងលើ អាចធ្វើទៅបាន ៣ ថ្ងៃក្រោយ បន្ទាប់ពី កិច្ចប្រជុំកំពូលចិន អាមេរិក ព្រមព្រៀង ទៅ លើ "code of conduct" ។ ប្រធានចារកម្ម ដដែល បន្ត អោយដឹង នៅក្នុង សន្និសិទ កាសែត នារដ្ឋធានី Washington DC អោយដឹងថា ចិន នៅតែជាមុខ សញ្ញាអទិភាព ពាក់ព័ន្ធនឹងការ Hack ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយចុះ រដ្ឋាភិបាលសហរដ្ឋអាមេ រិកនឹងបន្តការស៊ើបអង្កេតរបស់ខ្លួន ដើម្បីបញ្ជាក់ពីភាពលម្អិត និងអាចទុកចិត្តបាន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី