ប្លែកៗ ៖ នៅសល់តែមួយខែជាងទៀតទេ ពិធីបុណ្យណូអែល នឹងរំកឹលខ្លួនចូលមកហើយ។ តើ
លោកអ្នក ជាបុគ្គលដែលគ្មានដៃគូ ឬក៏ស្វាមីដែរឬទេ?ដូច្នេះ កុំគិតអោយសោះថាលោកអ្នកមាន
ភាពឯកកោនោះ ខ្នើយ Boyfriend Pillow អាចជូយមិត្តៗស្រ្តីបាន។
តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស បានបញ្ជាក់ថា សហគ្រាសអាមេរិកមួយ បានផលិ
តខ្នើយនេះឡើងជាពិសេស សំរាប់មិត្តៗនារី ដែលត្រូវការភាពកក់ក្តៅ អំឡុងពេលរាត្រី ខណៈ
ពេលដែលស្វាមីមិននៅ ពោលគឺ បុរសជាសា្វមីជាប់បេសកម្មចេញទៅខាងក្រៅ ទៅធ្វើការតាម
បណ្តាខេត្ត ឬទៅធ្វើជាយោធាជាដើម។
គួរបញ្ជាក់ផងដែរថា ខ្នើយ Boyfriend Pillow ត្រូវបានរចនាឡើងជាមួយនឹងម៉ូដយ៉ាងពិសេស ខុស
ប្លែកពីខ្នោយដទៃ ដោយវា មានរូបរាងដូចទៅនឹងដើមទ្រូងបុរសដូច្នេះដែរ ពោលគឺ វាមានដៃមួយ
ចំហៀង រួមជាមួយនឹងដើមទ្រូងដែលផ្តល់នូវភាពកក់ក្តៅ។ លើសពីនេះទៅទៀត បើនិយាយពី
តម្លៃរបស់វាវិញ មានតម្លៃប្រមាណជាង £35.99 ហើយក៏មានខ្នើយប្រភេទនេះ សំរាប់មិត្តៗបុរស
ផងដែរ ជ្រាបកាន់តែច្បាស់ តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ដេលីម៉ែល