CamNews

កីឡាអន្តរជាតិ 

Real Madrid នឹងរៀបចំពិធី អធិបតីភាព ចំពោះជោគជ័យ Ronaldo ក្នុងទឹកដី Real Madrid

ព័ត៌មានកីឡា៖ ក្លឹប Real Madrid នឹងរៀបចំធ្វើពិធី សម្ដែងការអបអរជាអធិបតីភាព ចំពោះជោគជ័យ របស់កីឡាករ Cristiano Ronaldo ដែលបាន បំបែកកំណត់ត្រា ៥០០ គ្រាប់​ នឹង សមត្ថភាពកំពូលរបស់កីឡាករ ដែលអាចរកគ្រាប់បាល់បានស្មើនឹង អតីខ្សែប្រយុទ្ធកំពូលរបស់ក្លឹប ដែលអាចរកគ្រាប់បាល់បានច្រើនជាង​គេ ដល់ទៅ ៣២៣ គ្រាប់គឺកីឡាករ Raúl González ។ Ronaldo បានឈានជើងចូលទឹកដី Real Madrid កាលពីឆ្នាំ២០០៩ ចាប់តាំងពីពេលនោះ មកទល់នឹងពេលនេះ កីឡាករអាចរគ្រាប់បាល់បានដល់ទៅ ៣២៣ ​គ្រាប់ ស្មើនឹងអតីកីឡាករខ្សែប្រយុទ្ធម្នាក់ ឈ្មោះថា Raúl González ដែលបច្ចុប្បន្ន លេងឲ្យក្លឹប New York Cosmos ។ 

យោងតាមការចុះផ្សាយបានបន្ដទៀតថា Real Madrid មិនដែល​ធ្វើពិធីបែប អធិកអធមយ៉ាងនេះទេកន្លង​មកចំពោះការបង្ហាញស្នាដៃ ដោយឡែកនេះជាឱកាសលើកទី ១ហើយ ដែលលោក Florentino Pérez ព្រមទាំង​គណៈគ្រប់គ្រងដទៃទៀត មានការឈឺឆ្អាល បង្កឲ្យមានការរៀបចំពិធីនេះឡើង ។ វត្ដមានដែលនឹងត្រូវរំពឹងទុក​ថាបានឃើញ ច្បាស់មុនគេគឺលោក Jorge Mendes ដែលជា ភ្នាក់ងារទីផ្សារកីឡាករ ផ្ទាល់ នឹងក្រុម​គ្រួសាររបស់លោក ចូលរួមក្នុងពិធីនោះ ហើយកម្មវិធីនឹងត្រូវប្រារពឡើងនៅទីធ្លាបរិវេណ ទីលានកីឡរដ្ឋាន ​ក្នុងទឹកដី Los Blancos ។ 

តាមប្រភពដដែលបានចុះផ្សាយទៀតថា ក្នុងឱកាសនោះ Ronaldo នឹងទទួលបានរង្វាន់ការដូពិសេស ពីក្លឹប ប៉ុន្ដែនៅពេលនេះ គឺមិនទាន់មានការបង្ហាញនៅឡើយទេ ថាជាអ្វីនោះ គ្រប់យ៉ាងរង់ចាំថ្ងៃនោះមក​ដល់។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ livesoccertv.


Tags: Sport News Ronaldo