CamNews

កីឡា 

Man United ស្ទើរក្អួតឈាម ខណៈលក់កីឡាករឲ្យគេក្នុងតម្លៃ ០ ផោន តែចង់បានវិញបែរជាតម្លៃដល់ទៅ ៦១ លានផោន

ព័ត៌មានកីឡា៖​ អតីតខ្សែបម្រើរ Man United ឈ្មោះថា Paul Pogba ដែលបានផ្ទេរជើងចេញពីក្លឹបកាល​ពីឆ្នាំ​ ២០១២ ទៅឲ្យក្រុម Juventus ដោយឥតគិតថ្លៃនោះ រហូតមកដល់ទល់ពេលនេះ ស្រាប់តែ​ព័ត៌​មាន​ហ៊ានចុះផ្សាយថា កីឡាករ ត្រូវបានឈានដល់ការដេញថ្លៃក្នុងតម្លៃដល់ទៅ ៦១.២៥ លានផោន ​ដែល​បំ​បែកកំណត់ត្រាតម្លៃខ្ពស់ជាង Angel Di Maria ដែល Man United យល់ព្រមចុះហត្ថលេខាត្រឹមតែតំលៃ​ខ្លួន ៥៩ លាន​ផោន​ប៉ុណ្ណោះ ។ 

យោងតាមប្រភពព័ត៌មានពីគេហទំព័រអន្ដរជាតិ dailystar បានបង្ហាញថា កីឡាករវ័យ ២១ ឆ្នាំរូបនេះ ធ្លាប់​ទទួលការទាក់ទងពីអតីតក្លឹបរបស់ខ្លួនចង់នាំយកត្រលប់ទៅវិញ ដោយអះអាងថា ក្រុមអាចផ្ដល់ចំណូល​ដល់កីឡាករគឺដល់ទៅ ៧ លានផោនក្នុងមួយឆ្នាំ ដើម្បីត្រលប់ទៅកាន់ Man United វិញ។ ប៉ុន្ដែសម្រាប់​​តម្លៃខ្លួនក្នុងទីផ្សារផ្ទាល់មិនមានការប្រកាសបើកជំហរនៅឡើយទេ ។ តែរឿងដែលប្លែកនៅពីក្រោយ​ខ្នង​នៃការដេញថ្លៃនេះ Chelsea ហានបើកមុខមុនដល់ទៅ ៤០ លានផោន សម្រាប់កិច្ចព្រមព្រៀង​ចុះហត្ថ​លេខា​សងខាង​។ 

ប្រវត្ដិ  Paul Pogba ធ្លាប់លេងឲ្យ Man United ៣ ប្រកួតតែមិនបានរកគ្រាប់ជូនក្រុមសូម្បីតែ ១ គ្រាប់​ ​ដូច្នោះក្រុមក៏សម្រេចចិត្ដផ្ទេរចេញពីក្លឹប​ដោយមិនគិតថ្លៃឲ្យទៅ ក្លឹប Juventus របស់អ៊ីតាលី កីឡាករ​​ក៏អាចចូលលេងបាន ៧៩ ដង ហើយអាចរកគ្រាប់បាល់ឲ្យក្រុមដល់ទៅ ១៧ គ្រាប់ និង លេងឲ្យក្រុមជម្រើសជាតិ បាន ​២២ ដង រកគ្រាប់បាល់បាន ៥ គ្រាប់ ។ រហូតមកទល់បច្ចុប្បន្ន កីឡាករមិនបាន​ផ្ទេរជើងទៅក្រុមណាទៀតទេ ចាប់ប្ដូរចេញពី Man United ម្ដងមក។  


ដោយ៖ អឿ អ៊ុុយ

ប្រភព៖ dailystar 


Tags: Sport News Chelsea​ Man United Paul Pogba