(ប៉ារីស)៖ អ្វីដែលប្រិយមិត្តទន្ទឹមរង់ចាំជិត៣ខែមកនេះ បានចាប់ផ្តើមឡើងវិញហើយនាម៉ោង ២៖៤៥នាទីរំលងអាធ្រាត្រ យប់នេះ (ម៉ោងនៅកម្ពុជា) ក្នុងជំនួបបើកឆាកក្រុម Paris Saint Germain ប៉ះក្រុមជើងឯកអង់គ្លេសតោខៀវ Chelsea បើកឆាក Chapions League វគ្គ១៦ក្រុម ជើងទី១ ។
ក្រុមជើងឯកបារាំង PSG កំពុងឡើងជើងខ្លាំងណាស់ក្នុងរដូវកាលនេះ ដោយឆ្លងកាត់ការប្រកួត៣៥ប្រកួតនាពេលកន្លងមកមិនដែលចាញ់សោះ អស់ណាស់ត្រឹមស្មើ ហើយកីឡាករ Angel De Maria, Cavani និង Zlatan Ibrahimovic ជាកីឡាករដែលគួរឲ្យខ្លាចនៅកីឡដ្ឋាន Stad de France ស្ថិតក្នុងទីក្រុងប៉ារីសយប់នេះ ។
បើនិយាយពីក្នុង Ligue 1 របស់បារាំងវិញ PSG បានកំពុងតែនាំមុខ២៤ពិន្ទុដាច់ គ្រាដែលក្រុម Monaco តាមពីក្រោយ មានតែ៤៦ពិន្ទុ និងក្រុម Nice ឈរនៅលេខ៣ បណ្តោះអាសន្នប្រចាំសប្តាហ៍ទី២៦មកនេះ ។
ងាកទៅមើលក្រុមតោខៀវ Chelsea កំពុងធ្លាក់ទម្រង់លេងជាខ្លាំង រហូតដល់បណ្តេញគ្រូបង្វឹកលោក Jose Mourinho ចេញពីតំណែងផងដែរ កាលពីចុងឆ្នាំ ២០១៥ផងដែរ ដោយអតីតគ្រូបង្វឹកលោក Guus Hiddink កំពុងដឹកនាំបណ្តោះ អាសន្នរហូតដល់បញ្ចប់រដូវកាលនេះ ។
គ្រូបង្វឹកជនជាតិហូឡង់លោក Hiddink បានដឹកនាំ Chelsea ពីលេខរៀងទី១៥ មកដល់លេខ១២ពេលបច្ចុប្បន្ន ដោយមាន៣៣ពិន្ទុ ហើយក៏ជា ក្រុមដែលទើបតែបំបាក់ក្រុមភ្ញៀវ Newcastle United ៥-១ ផងដែលពីថ្ងៃទី១៤ កុម្ភះ ក្នុង Premier League សប្តាហ៍ទី២៦ មុនធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ PSG ៣រដូវកាលជាប់ៗគ្នា ក្នុង Champions League រំលងអាធ្រាត្រយប់នេះ គ្រាដែលម្ចាស់ផ្ទះ Benfica របស់ព័រទុយហ្គាល់ ទទួលភ្ញៀវ Zenit St. Petersburg របស់រុស្ស៊ីម៉ោងដូចគ្នាខាងលើដែរ ។
សូមបញ្ជាក់ដែរថា ក្នុងជំនួបក៏ក្តៅគគុកនោះដែរ ខ្សែការប្រធានក្រុម John Terry មិនបានទៅជួយ Chelsea នោះទេ ដោយសារតែបញ្ហារបួស សរសៃពួរជើងកាលពីសប្តាហ៍មុន នៅពេលដែលជួយក្រុមតោរកបាន៣ពិន្ទុនៅកីឡដ្ឋាន Old Trafford គ្រាដែលកីឡាករខ្សែបម្រើប្រយុទ្ធ Oscar អាចមកជួយក្រុមវិញបានហើយ បន្ទាប់ពីជាសះស្បើយពីរបួស ក្រលៀនរួចមក ៕
រូបភាពកាលពីជួបគ្នានាពេលកន្លងមក
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី