CamNews

ព័ត៌មានជាតិ 

មនុស្សឥលូវទុកចិត្តមិនបាន! រឿងដ៏សែនហួសចិត្ត សូម្បីតែកូនប្រសាររៀបការទើបបាន ២៩ ថ្ងៃ លួចទ្រព្យម្តាយឪពុក

ព្រៃវែង ៖ ប្រធានបទដ៏ក្តៅគគុករបស់បុរសម្នាក់ ដែលរៀបការទើបតែបាន ២៩ ថ្ងៃ ហើយលួចគាស់ យកទ្រព្យសម្បត្តិ ម្តាយក្មេកអស់រលីង រួចមករត់គេចខ្លួនបាត់សូន្យឈឹងតែម្តង ។

ហេតុការណ៏ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី  កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បន្ទាប់ពីឪពុកម្តាយក្មេកនាំគ្នាទៅដាក់ពាក្យប្តឹងចោទប្រកាន់ថា កូនប្រសាបានគាស់លួចយកទ្រព្យសម្បត្តិរបស់គាត់ អស់ខ្ទង់ពាន់ដុល្លារ នៅក្នុងនោះរួមមានដូចជា មាស និងលុយសុទ្ធជាច្រើនទៀត ។ 



លោក រឹម លាប អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ ហ៊ុន យឹន អាយុ ៥៨ឆ្នាំ ដែលជាជនរងគ្រោះ មានទីលំនៅក្នុងភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានអះអាងថា កូនប្រសារប្រុសរបស់គាត់ឈ្មោះ ពូន ធឿន ហៅ ធី អាយុ២៨ឆ្នាំ បានលួចយកមាសរបស់គាត់អស់៤ដំឡឹង២ជីកន្លះ ផ្លាកទីន៨ហ៊ុន លុយ៥០ម៉ឺនរៀល និងម៉ូតូ១គ្រឿង ខណៈពេលដែលពេលដែលពួកគាត់ និងកូនស្រីនាំគ្នាទៅវាលស្រែអស់ ហើយពេលនោះពួកគាត់មិនអាចទាក់ទងកូនប្រសានោះបានទេ ព្រោះទូរស័ព្ទរបស់គេបិទអស់ទៅហើយ ចំណែកឪពុកម្តាយខាងប្រុសក៏អះអាងថា មិនដឹងមិនឃើញដែរ ៕



ដោយ​ ៖ គន្ធា


Tags: Local news Social news