CamNews

ព័ត៌មានអន្តរជាតិ 

ជាផ្លូវការ និង ចុងក្រោយបំផុត ពី MH370 ៖ សម្រេច ទៅរក កន្លែងថ្មី មួយផ្សេងទៀត

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី បានចេញផ្សាយ សម្រង់អត្ថបទសារព័ត៌មានអោយដឹង ថា ទីតាំងថ្មី ដែលជាកន្លែងរុករក យន្តហោះ អាកាសចរណ៍ ម៉ាឡេស៊ី MH370 ត្រូវបានប្រកាសជាផ្លូវ ការហើយ ពីសំណាក់ រដ្ឋាភិបាលប្រទេស អូស្រា្តលី ក្រោយពីមានការវិភាគ ទៅលើបណ្តា ទិន្នន័យ ផ្កាយរណប ចុងក្រោយបង្អស់ ។

គួរបញ្ជាក់ថា ប្រតិបត្តិការ ក្នុងការស្រាវជ្រាវ នាពេលបច្ចុប្បន្នភាពនេះ ផ្តោតជាសំខាន់ ទៅភាគខាង ត្បូងវិញម្តងហើយ ក្នុងវិសាលភាព ផ្ទៃសមុទ្រ មានរយៈចម្ងាយជាង ១,៨០០ គ.ម ពីភាគខាងលិច ឈូង សមុទ្រ ប្រទេស អូស្រ្តាលី នេះបើតាមការគូសបញ្ជាក់អោយដឹង ពីសំណាក់ ឧបនាយករដ្ឋមន្រ្តី អូស្ត្រាលី លោក Warren Truss  ។


គួររំឭកថា យន្តហោះ អាកាសចរណ៍ម៉ាឡេស៊ី មានជើងហោះហើរ MH370 បានបាត់ខ្លួន ដោយអាថ៍ កំបាំង កាលពីថ្ងៃ ៨ ខែ មីនា កន្លងទៅនេះ ខណៈកំពុងតែប្រតិបត្តិការ ដឹកអ្នកដំណើរ របស់ខ្លួន ពីទី ក្រុងកូឡាឡាំពួរ ទៅកាន់ក្រុង ប៉េកាំង ប្រទេសចិន ។


ដោយឡែក ជាមួយទិន្នន័យផ្លូវការ និងចុងក្រោយបំផុត មានការបញ្ជាក់អោយដឹង ពីក្រុមអាជ្ញាធរ ក៏ ដូចជា ក្រុមអ្នកជំនាញអោយដឹងថា យន្តហោះខាងលើ ត្រូវបានគេជឿថា ហោះដោយស្វ័យប្រវត្តិ វិនា ទីនៅពេលដែលវាបានបាត់ខ្លួន ។ គួររំឭកថា របាយការណ៍ ៦៤ ទំព័រ ចេញផ្សាយ ដោយរដ្ឋាភិបាល ប្រទេស អូស្រ្តាលី ធ្វើសេចក្តីសន្និដ្ឋាន អោយដឹងថា ប្រតិបត្តិការ រុករក ក្រោមទឹក គួរណាតែពង្រីក វិ សាលភាពថ្មី អោយបាន ដល់ទៅ ៦០,០០០ គ.ម ការ៉េ ៕64-page report

 

- អាន ៖ បែកធ្លាយ ព័ត៌មានចុងក្រោយ បង្អស់ MH370 ៖ វិនាទីពេលបាត់ខ្លួន ដោយអាថ៍កំបាំង យន្តហោះ បើកដោយស្វ័យប្រវត្តិ

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States MH370