ពូសំក្អករហូតដល់ឈឺបំពង់ក ក៏ទៅជួបគ្រូពេទ្យ ។ក្រោយពីគ្រូពេទ្យពិនិត្យរួចរាល់ ក៏សួរឡើងថា៖
គ្រូពេទ្យ៖ ពូមានជក់បារីទេ?
ពូសំ៖ ខ្ញុំជក់លោកគ្រូពេទ្យ
គ្រូពេទ្យ៖ ពូជក់មួយថ្ងៃប៉ុន្មានដើម?
ពូសំ៖ មួយថ្ងៃ២០ដើម ។
គ្រូពេទ្យ៖ អ្នកគួរជក់ក្រោយអាហារ ត្រឹមតែមួយដើម បានហើយ ។
ពូសំ៖ បាទលោកគ្រូពេទ្យ ខ្ញុំលាសិនហើយ ។
ក្រោយពីនោះ ៣ខែ ពូសំក៏មកជួបគ្រូពេទ្យ តាមការណាត់ម្តងទៀត។ គ្រូពេទ្យចាំពូសំ មិនបានព្រោះគាត់ធាត់ជាងមុនឆ្ងាយណាស់ ។ ក្រោយពីពូសំ ណែនាំខ្លួនប្រាប់ លោកគ្រូពេទ្យពោលឡើងថា៖
គ្រូពេទ្យ៖ អូហ៍ ...អ្នកឯងសោះ ហេតុអ្វីពេលនេះធាត់ខ្លាំងម្ល៉េះ ទាល់តែខ្ញុំមើលលែងស្គាល់ ។
ពូសំ៖ មកពីខ្ញុំអនុវត្តតាម ការណែនាំរបស់លោកគ្រូពេទ្យប៉ុណ្ណោះ ។
គ្រូពេទ្យ៖ អឹចឹងមានន័យថា អ្នកជក់បារីក្រោយអាហារបានត្រឹមត្រូវ តាមទាំង៣ពេលនោះ ពិតមែនទេ?
ពូសំ៖ អត់ទេ ! គឺខ្ញុំផ្លាស់ប្តូទទួលទានអាហារ មួយថ្ងៃ២០ពេល ដើម្បីអោយបានជក់បារី ២០ដើមតាមដែរ ។
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke