(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគលំដាប់ទី២ ឬ League-II ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កំណត់រៀបចំលើកដំបូងក្នុងឆ្នាំ២០១៦ នេះ នឹងលេចចេញជារូបរាងផ្លូវការនៅចុងខែកញ្ញានេះហើយ ដោយមានក្លឹបបាល់ទាត់កម្រិតយុវជន ៩ក្រុមចូលរួម។
យោងតាមកម្មវិធីប្រកួត ដែលចេញដោយ FFC កាលពីពេលថ្មីៗកន្លងទៅនេះបានបញ្ជាក់ថា ការប្រកួត League-II នេះនឹងធ្វើឡើងរយៈពេល ៣ខែ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយមាន ៩ក្រុមចូលរួម ដូចជាក្រុមបាល់ទាត់ខេត្តស្វាយរៀង, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តសៀមរាប, សាលាបាល់ទាត់ជាតិទន្លេបាទី, គិរីរង់សុខសែនជ័យ, EDC និងក្រុមមជ្ឈមណ្ឌលហ្វឹកហ្វឹនកីឡាខេមរភូមិន្ទ៕