CamNews

ប្លែកៗ 

លោកយាយអាយុ៦១ឆ្នាំ បង្កើតបានកូនច្បង ដោយវិធីធម្មជាតិ

ស្ដ្រីម្នាក់រស់នៅក្នុងប្រទេសអ៊ីតាលី មានការសប្បាយរីករាយជាខ្លាំងនៅពេលបង្កើតបានកូនច្បង
ក្នុងអាយុ ៦១ឆ្នាំ ដោយវិធីពពោះ និងឆ្លងទន្លេតាមធម្មជាតិ។



លោកយាយ Maria Rosaria Veneruso បានបង្កើតកូនដំបូងរបស់ខ្លួន កាលពីព្រលប់ថ្ងៃទី ១៩
កញ្ញាកន្លងទៅ ក្រោយពីបានពពោះដោយ “ធម្មជាតិ និងសុខសប្បាយ”។

លោកយាយ Veneruso និងស្វាមី Enzo Francesco បានដាក់ឈ្មោះឱ្យកូនប្រុសច្បងរបស់ខ្លួន
ថា Elia Francesco ។ ទារកនេះបានត្រូវបង្កើតដោយវិធីធម្មតា និងមានទម្ងន់ ៣,៥គីឡូក្រាម។

លោកយាយ Veneruso ឱ្យដឹងថា លោកយាយពពោះ និងឆ្លងទន្លេតាមបែបធម្មជាតិទាំងស្រុង
ដោយមិនបាច់មានជំនួយពីវេជ្ជសាស្ដ្រ។ ប៉ុន្តែ នេះមិនមែនជាករណីឆ្លងទន្លេតាមធម្មជាតិ និងមាន
អាយុច្រើនបំផុតក្នុងពិភពលោកនោះទេ។



ឯតទគ្គកម្មស្ដីអំពីរឿងរ៉ាវដូចគ្នានេះ បានទៅលើស្ដ្រីម្នាក់រស់នៅក្នុងប្រទេសអង់គ្លេស (អត្តសញ្ញាណ
មិនត្រូវបានឱ្យដឹង) កាលពីឆ្នាំ ១៨៨៧។ បើយោងតាមទស្សនាវដ្ដីវេជ្ជសាស្ដ្រ Lancet Medical
Journal លោកយាយម្នាក់នេះ ឆ្លងទន្លេបានកូនបីនាក់ នៅក្នុងវ័យ ៦២,៥ឆ្នាំ។ កូនទាំងបីនាក់នេះ
គឺជាកូនទី ១១ ទី ១២ និងទី ១៣របស់ស្ដ្រីនេះ។



កាលពីដើមឆ្នាំនេះ Daljinder Kaur ជាស្ដ្រីវ័យ ៧២ឆ្នាំ រួមនឹងស្វាមីអាយុ ៧៩ឆ្នាំ ឈ្មោះ Mohinder
Singh Gill រស់នៅក្នុងរដ្ឋ Haryana នៃប្រទេសឥណ្ឌា បានទទួលស្វាគមន៍កូនច្បងរបស់ពួកគេ។
ប៉ុន្តែ ខុសពីករណីរបស់ Veneruso លោកយាយ Kaur បានពឹងពាក់លើវេជ្ជសាស្ដ្រដើម្បីបានពពោះ
និងឆ្លងទន្លេ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Mirror

Tags: Maria Rosaria Veneruso Enzo Francesco ឆ្លងទន្លេអាយុច្រើន​បំផុត