បោយជាទីសំណព្វចិត្ត របស់លោកស័កិ្ត៥ ម្នាក់ បានរៀបចំបាយទឹកទទួលភ្ញៀវចៅហ្វាយ ។ រៀបដល់
ពេលនឹងទទួលទានទៅហើយ លោកស័កិ្ត ៥ បានក្រឡេកឃើញសម ស្លាបព្រា វាមិនសូវជាស្អាតក៏ឱ្យ
បោយ យកទៅលាងចេញ។ បោយក៏យកទៅលាងយ៉ាងប្រញាប់ ហើយយកមកវិញ តែក្នុងរយៈពេល
ខ្លី ព្រោះវេលាទទួលទានដល់ហើយ ដោយខំលាង អោយស្អាតថែមទៀតផង។ ស្រាប់តែនៅមិនពេញ
ចិត្តលោកនាយទៀត
បោយ៖ បាទ! លាងរួចហើយ លោកនាយ
លោកស័ក្តិ ៥៖ អីក៏លាងលឿងម្ល៉េះ? ...មិនស្អាតទេ ទៅ!យកទៅលាងម្តងទៀត ។
ស្រាប់តែលើកនេះ បោយដើរចេញទៅសំងំ ឯផ្ទះបាយបាត់ឡើងយូរទើបចេញមកវិញ
បោយ៖ លាងម្តងទៀតរួចហើយ លោកនាយ ។
លោកស័ក្តិ ៥៖ អ៊ី! លាងយូរអឹចឹងទើបស្អាត៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke