ព៌ត៌មានកីឡា៖ ក្លឹបជើងខ្លាំងប្រចាំតំបន់ទឹកដីអេស្ប៉ាញ Barcelona បានបង្ខំចិត្ដ ដកបេក្ខភាពខ្សែប្រយុទ្ធដ៏ឆ្នើម ប្រចាំក្រុមទាំងពីររូប ព្រមទាំងកីឡាករដ៏ទៃច្រើននាក់ទៀត សម្រាប់ឱកាសដំណើរទស្សនៈកិច្ច ប្រកួត ក្នុងរដូវកាល International Champions Cup ដែលត្រូវធ្វើឡើងប្រចាំនៅ United States ខណៈដែលកំពុងតែខិតជិតចូលមកដល។
ក្លឹប Barcelona នឹងធ្វើដំណើរចូលរួមប្រកួត ក្នុងព្រឹត្ដិការណ៍ International Champions Cup ប្រចាំនៅ អាមេរិក ខណៈដែល ក្លឹបនឹងដកបេក្ខភាពកីឡាករខ្លាំងៗជាច្រើនរូប ដូចជា Messi, Neymar, Javier Mascherano, Claudio Bravo និង Dani Alves។ ការចេញដំណើរដើម្បីចូលរួម ព្រឹត្ដិការណ៍ ប្រកួតនឹងចាប់ផ្ដើម ពីថ្ងៃសៅរ៍ នេះ ហើយដៃគូរប្រកួត ក៏បានដឹងហើយដែរ គឺ មានក្លឹប LA Galaxy, Manchester United នឹង Chelsea ជាដើម។
លោក Luis Enrique បានជ្រើសរើសកីឡាករចំនួន ២៤ រូបដើម្បីចូលរួមប្រកួតលើកនោះ ពួកគេគឺមាន៖ Marc-Andre ter Stegen, Jordi Masip, Jose Suarez, Gerard Pique, Ivan Rakitic, Sergio Busquets, Pedro, Andres Iniesta, Rafinha, Marc Bartra, Douglas, Jordi Alba, Sergi Roberto, Adriano, Thomas Vermaelen, Jeremy Mathieu, Arda Turan, Aleix Vidal, Sandro, Munir, Alen Halilovic, Sergi Samper និង Gerard Gumbau ដែលក្នុងនោះ ក៏នៅមានកំពូលអ្នកប្រយុទ្ធម្នាក់ទៀតផងដែរ គឺ Luis Suarez ដែលជាកីឡាករដ៏ឆ្នើមធ្លាប់ រកគ្រាប់បាល់ជូនក្រុមរហូតដល់ទៅ ២ គ្រាប់ កាលពីប្រកួត Champions League ប៉ះជាមួយ Man City ខណៈដែល Messi មិនអាចរកគ្រាប់បាល់បាន។
មិនត្រឹមតែប៉ុណ្ណោះ ក្លឹបក៏បាននាំកីឡាករថ្មី ២រូបទៀត ទៅជាមួយផង គឺ Arda Turan និង Aleix Vidal ប៉ុន្ដែពួកគេមិនអាចចូលប្រកួតបានឡើយ ព្រោះមិនទាន់បញ្ចប់ លក្ខខណ្ឌហាមឃាត់នៅឡើយទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball