CamNews

តារា 

ស្ងាត់ៗ! សាឡាត់ ស្រីឡាង លេងមួយឈុតធំម៉ង

ភ្នំពេញ ៖ ការនិយមប្រើរបស់ Brand Brand គឺជាទីចាប់អារម្មណ៍របស់មនុស្សទូទៅ ដោយមិនសំដៅទៅលើតារា ឬ មនុស្សសាមញ្ញនោះទេ ដូច្នេះហើយទើបធ្វើឲ្យមនុស្សម្នាក់ៗផ្តោតខ្លាំងចំពោះការប្រើប្រាស់របស់របបថ្លៃ ដែលមានម៉ាកល្បីៗ ។ 



នៅក្នុងនោះផងដែរ យើងក៏បានសង្កេតឃើញ តារាសម្តែងដែលជាទីចាប់អារម្មណ៍ខ្ពស់របស់មហាជនគឺ តួស្រីក្នុងរឿង "មន្តស្នេហ៍ក្រមុំបាយឆា" កញ្ញា សាឡាត់ ស្រីឡាង ស្ងាត់ៗស្រាប់តែទិញ ទូរសព្ទ Iphone ស៊េរីចុងក្រោយបង្អស់ចំនួន ២ គ្រឿង និងនាឡិកាដ៏ស្រស់ស្អាតមួយទៀត ពិតជាមិនធម្មតាមែន​ លេងសុទ្ធតែមួយឈុតធំតែម្តង ។ នេះបើយោងតាមការបង្ហោះរបស់កញ្ញា កាលពីប៉ុន្មានម៉ោងមុននេះ ។



គួរបញ្ជាក់ឲ្យដឹងថា កញ្ញា សាឡាត់ ស្រីឡាង មិនបានបញ្ជាក់អ្វីមួយនៅលើគណនីរបស់ខ្លួនឡើយ គ្រាន់តែភ្ជាប់មកជាមួយនិង Emoji ដ៏ស្រស់ស្អាតនិងគួរឲ្យស្រលាញ់ ជាមួយរូបថតរបស់កញ្ញាតែប៉ុណ្ណោះ ។ តែទោះបីជាយ៉ាងណាក៏ដោយចុះ Fans​ នៅតែសិន្នដ្ឋានថា វាគឺជាសមាជិកថ្មីដែល សាឡាត់ ស្រីឡាង ទើបតែទិញទុកជាកាដូសម្រាប់ការហត់នឿយរបស់ខ្លួន ដែលខិតខំប្រឹងប្រែងរកលុយកន្លងមក ៕


ដោយ ៖ គន្ធា


Tags: Salath Srey Lang