CamNews

តារា 

ឃិត សំម៉ាលីស បង្អួត​ពី​ភាព​មាន​បាន ជាមួយ​សង្សារ​ថ្មី

ភ្នំពេញ៖ តារាចម្រៀងលេចធ្លោជាងគេ ក្នុងផលិតកម្ម Diamond Music កញ្ញា ឃិត សំម៉ាលីស ដែលត្រូវបានមហាជន ឲ្យរហស្សនាមថា តារាចម្រៀង «Super Woman» ព្រោះតែនាងលេងស្ទីលពាក់អាវទ្រនាប់ ចេញមកក្រៅ ខណៈមនុស្សធម្មតា ឬ តារាសិល្បៈធម្មតា មិនអាចពាក់ដូចនាងបានឡើយ ទាល់តែងអស្ចារ្យដូចនាង ទើបពាក់បាន ។

កញ្ញា ឃិត សំម៉ាលិស ក៏ជាតារាចម្រៀងស្រីសម្បូរ រឿងរ៉ាវច្រើន មិនចាញ់តារាចម្រៀងរៀមច្បងឡើយ ពោលនាងមានតាំងពីតំឡើងឫកពារជ្រុល មិនថតរូបជាមួយអ្នកគាំទ្រ ហើយចុងក្រោយបំផុត ឈ្លោះជាលក្ខណៈក្រុម ជាមួយក្រុមចចកសមុទ្រ នាង សុខ ស្រីលក្ខណ៍ និង នាង សុភ័ក្រ្ត កុសុម៉ា ជាដើម ។

កញ្ញា ឃិត សំម៉ាលីស ក៏បានដៀល សុភ័ក្រ្ត កុសម៉ាថា «មីខ្មៅអត់អ្នកចិញ្ចឹម ចូលសិល្បៈតាំងពីតូច រកតែឡានជិះសមរម្យមួយ មិនបានហ្នឹងគេផង..! »។ ពាក្យសម្ដីរបស់ ឃិត សំម៉ាលីស បានធ្វើឲ្យកុសុម៉ា ដេកយំមួយអាទិត្យ មិនទាន់ឈប់ ព្រោះឈឺចិត្តពេក ហើយនាងជាមួយរស់ នៅក្នុងភាពថ្លៃថ្នូរ មិនត្រូវការលុយថោកទាបឡើយ ។

បន្ទាប់ពីដៀលថាឲ្យគេ រួចថ្មីៗនេះ នាង ឃិត សំម៉ាលីស បានសំញ៉ែងថា នាងមានគូស្នេហ៍ហើយ ថែមទាំងជាអ្នកមានស្កុមស្ដម្ភទៀតផង គ្រាន់តែដើរផ្សារទិញខោអាវ ក៏កាន់លុយរាប់ពាន់ដុល្លារដែរ ដែលមហាជនគ្រប់គ្នា នាំគ្នាលាន់មាត់ថា ឃិត សំម៉ាលីស អីក៏សំណាងម្ល៉េះ មានគូស្នេហ៍ ជាអ្នកមានស្ដុក ។

ថ្ងៃនេះ ឃិត សំម៉ាលីស ក៏នាំគូស្នេហ៍ទៅលំហែ ឯខេត្តព្រះសីហនុ ថែមទាំងស្បថស្បែ មុខលោកតាម៉ៅទៀតផង ដែលមើលទៅ ពិតជាផ្អែមល្ហែម គួរឲ្យច្រណែនណាស់ មិនមានអ្នកណា មានសំណាងដូចនាង ឡើយ ។ ភាពហ៊ឺហារ ឃិត សំម៉ាលីស ហាក់បង្ហាញថា នាងចង់ឌឺដង គូសត្រូវច្រើនជាង បង្អួតមហាជន ព្រោះអ្នកណាក៏ដឹងថា មានគូបក្សដិបក្ខច្រើន ។

ឃិត សំម៉ាលីស មិនអាចសុំការបំភ្លឺបានទេ ខណៈដែលនាងកំពុងសាងភាពផ្អែមល្ហែម ជាមួយគូស្នេហ៍នា មាត់សមុទ្រ ហើយគ្មាន អ្នកលើកទូរស័ព្ទ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh