ជប៉ុន ៖ តារាសម្តែងស្រីដ៏ល្បីប្រចាំប្រទេសនេះ បានធ្វើអោយមានភាពភ្ញាក់ផ្អើលសាជា
ថ្មីជាមួយនឹងការតុបតែងម៉ូដសក់របស់នាង។
បើតាមប្រភពសារព័ត៌មានបរទេស ដែលបានចេញផ្សាយនាពេលកន្លងទៅនេះ បានអោយដឹងថា
Shoko Nakagawa មានវ័យ 27 ឆ្នាំ ដែលជាតារាចម្រៀង តារាសម្តែង ក៏ដូចជា តារាម៉ូដែល ដ៏ល្បី
ប្រចាំប្រទេសជប៉ុន បានធ្វើអោយមានភាពភ្ញាក់ផ្អើលសាជាថ្មី ស្របពេលដែលនាងបានយកសាក
សពសត្វរៃជាច្រើនមកតុបតែងលើសក់របស់នាង។
គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍មួយចំនួនក៏បានលើកឡើងបន្ថែមថា វាមិនមែនជាលើក
ដំបូង ខណៈពេលដែលនាងបានធ្វើអោយមានភ្ញាក់ផ្អើលតាមរយៈ ការតុបតែងខ្លួនប្លែកៗនោះទេ
ពោលគឺ កាលពីអំឡុងឆ្នាំ 2008 នាងក៏បានចូលរួមសម្តែង concert ជាមួយនឹងការពាក់មួកដែល
ពោរពេញទៅដោយសត្វល្អិតជាច្រើនផងដែរ៕
ដោយ ៖ ពិសី
ប្រភព ៖leakarea