ថៅកែក្រុមហ៊ុនម្នាក់ ដើរត្រួតពិនិត្យទំនិញ នៅក្នុងឃ្លាំង នៅពេលនោះគាត់ឃើញកម្មករម្នាក់
 កំពុងតែពួននៅទីនោះ មើលទស្សនាវដ្ថី ថៅកែខឹងតូង មួយរំពេច    រួចក៏សួរកម្មករនោះថា៖"
ប្រាក់ខែឯង មួយខែប៉ុន្មាន?"

កម្មករ៖ "១០០ដុល្លាលោក!" 
លឺដូច្នេះ ថៅកែនោះក៏ហៅ មេការ និងអ្នកគណនេយ្យ មកជួប 
ថៅកែ៖ គណនេយ្យ! ឆាប់យកលុយ ១០០ដុល្លា បើកអោយវា ហើយឈប់អោយវាមក 
ធ្វើការនៅទីនេះទៀត 
មេការ៖ ប៉ុន្តែ ! គេជា... 
ថៅកែ៖ ឈប់និយាយ ! (គាត់គំហកអោយមេការ) 
កម្មករម្នាក់នោះ បានទទួលលុយ ១០០ដុល្លាដើរចេញដោយ ទឹកមុខញញឹមញញែម 
ថោកែ៖ ងាកទៅសួរមេការ ! និយាយអញ្ចឹងអាម្នាក់អម្បាញ់មិញ វាធ្វើការនៅផ្នែកណាដែរ 
មេការ៖ បាទ! លោកថៅកែ វាជាបុគ្គលិកជញ្ចូនឥវ៉ាន់ មកពីក្រុមហ៊ុនផ្សេង វាទើបតែយក
ទំនិញ មកដល់ក្រុមហ៊ុនយើង អម្បាញ់មិញនេះ 
ថៅកែ៖ ពុទ្វោ !ខាតអស់ ១០០ដុល្លារអញ!៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke