ភ្នំពេញ ៖ ក្រសួងការងារកាលពីម្សិលមិញបានលើកទឹកចិត្តដល់សិស្សានុសិស្សដែលធ្លាក់បាក់ឌុប ដើម្បីដាក់ពាក្យសុំអាហារូបករណ៍ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់អនាគតរបស់ពួកគេ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា អាហារូបករណ៍នេះត្រូវបានផ្តល់ជូននិស្សិតដើម្បីចូលរួមកន្លែងហ្វឹកហ្វឺនជិត ១៤.០០០ កន្លែង នៅទូទាំងប្រទេស ដែលរួមមានវគ្គបណ្តុះបណ្តាលបច្ចេកទេសចំនួន ៦៤ ប្រភេទ សម្រាប់មុខវិជ្ជាផ្សេងៗពីគ្នា ។
ប្រភពដដែលបានបន្តថា យើងមានកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១៣.៧៨៧ កន្លែងក្នុងឆ្នាំសិក្សានេះសម្រាប់សិស្សទាំងអស់ ។ ការបណ្តុះបណ្តាលដែលបានផ្តល់ឲ្យនេះនឹងជួយបំពេញតម្រូវការទីផ្សារការងារ ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការផ្តល់អាហារូបករណ៍ត្រូវបានផ្តល់ជូន ក្នុងវិស័យជួសជុលអេឡិចត្រូនិកសំណង់ និងវិស្វកម្ម ។ លោក អ៊ិត សំហេង បានមានប្រសាសន៍បន្ថែមថា ចំពោះសិស្សានុសិស្សដែលធ្លាក់បាក់ឌុប សូមកុំមានការធ្លាក់ទឹកចិត្តអី ។
ក្រសួងអប់រំកាលពីសប្តាហ៍មុនបានឲ្យដឹងថា និស្សិតសរុបចំនួន ៦៧ ភាគរយ ដែលបានចូលប្រលងជាប់ថ្នាក់ជាតិឆ្នាំ ២០១៨ នេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes
ស្ថានភាពសីតុណ្ហភាព នៅតាមបណ្តារាជធានី-ខេត្ត នាព្រឹកនេះ
ក្រសួងអប់រំ ដាក់ចេញវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យនៃក្តីស្រឡាញ់ ១៤កុម្ភ
អង្គការត្រួតពិនិត្យបទបញ្ញត្ដិស្ដីពីកិច្ចការពារទន្ន័យរបស់ប្រទេសបារាំងហៅកាត់ថា
ស្ថានភាពសីតុណ្ហភាព នៅតាមបណ្តារាជធានី-ខេត្ត នាព្រឹកនេះ
មន្រ្ដីការទូតកំពូលនៃក្រសួងការបរទេសអាមេរិក ដែលបម្រើការជាចម្បងលើគោលនយោបាយអឺរ៉ុប
លឹមសារនោះក៏បានបញ្ជាក់ផងដែរថា សេចក្ដីសម្រេចនេះ ពុំប៉ះពាល់ដល់ប្រតិបត្តិការទាំងឡាយរបស់យោធា
ខ្សែភាពយន្ត “កំពូលអ្នកប្រណាំងឡាន” នឹងមានចាក់បញ្ចាំងនាថ្ងៃបុណ្យចូលឆ្នាំចិន
តារាសម្ដែងរូបសង្ហា ជា លាងឈែ ថ្មីៗនេះកំពុងតែទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ
នេះហើយជាមូលហេតុដែលបណ្តាលឲ្យ ខេមរៈ ស្រីពៅ ទទួលមរណភាព
ក្មេងស្រីតូច ត្រូវបានគេឃើញព្យួរកជាប់នឹងប្រឡោះដែក ខណៈដែល
នកត្រូវបង្កើតឱ្យមានការទំនាក់ទំនងធម្មតាមួយ ដែលផ្ដល់ឱកាសឱ្យគាត់ អាច
ផ្អើល! ភរិយាស្របច្បាប់ម្ចាស់ផលិតកម្ម LD Picture ប្រកាសថា សាឡាត់ ស្រីឡាង កំពុងទាក់ទងស្វាមីរបស់ខ្លួន