CamNews

ព័ត៌មានអន្តរជាតិ 

កប៉ាល់នេសាទចិនមួយគ្រឿង បុកពន្លិចនាវាល្បាតសមុទ្រកូរ៉េខាងត្បូង

កូរ៉េខាងត្បូងបានកោះហៅអគ្គរដ្ឋទូតចិនដើម្បីតវ៉ាទៅនឹងការដែលកប៉ាល់នេសាទចិនចាប់ត្រីខុស
ច្បាប់នៅតំបន់សមុទ្រកូរ៉េខាងត្បូង កាលពីថ្ងៃតី ៧តុលា បានបុកពន្លិចនាវាល្បាតសមុទ្ររបស់
ប្រទេសនេះ នេះបើតាមគេហទំព័រ Yonhap។

Yonhap ដកស្រង់ព័ត៌មានពីកងកម្លាំងល្បាតសមុទ្រកូរ៉េខាងត្បូងនៅ Incheon (ភាគខាងលិចក្រុង
Seoul) បានឱ្យដឹងថា ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី ៧តុលា នៅ
តំបន់សមុទ្រដែលមានចម្ងាយពីកោះ Socheong ៧៦គីឡូម៉ែត្រទៅភាគនិរតី។ មុននេះ នាវាល្បឿន
លឿនមួយគ្រឿងរបស់កូរ៉េខាងត្បូង បានដឹកកម្លាំងល្បាតសមុទ្រជាច្រើននាក់ បានរកវិធីចាប់
ឃាត់កប៉ាល់ចិនដែលនាសាទខុសច្បាប់។ ប៉ុន្តែ នៅពេលនាវាល្បាតកូរ៉េខាងត្បូងកំពុងគ្រប់គ្រង
កប៉ាល់នេសាទចិន ក៏ស្រាប់តែមានកប៉ាល់នេសាទចិនមួយគ្រឿងផ្សេងទៀត បានបុកពីខាង
ក្រោយ។

នាវាល្បាតសមុទ្រមួយគ្រឿង​របស់កូរ៉េខាងត្បូង

នៅពេលដែលនាវាល្បាតកូរ៉េខាងត្បូងត្រូវបុកពន្លិច នៅលើនាវានេះ មានតែអ្នកបើកបរម្នាក់ ខណៈ
ដែលសមត្ថកិច្ច ៨នាក់ផ្សេងទៀត នៅលើកប៉ាល់នេសាទចិន។ អ្នកបើកបរនាវាល្បាតកូរ៉េខាងត្បូង
ក្រោយមក ត្រូវបានជួយសង្គ្រោះពីនាវាល្បាតផ្សេងមួយទៀត។

Yonhap ឱ្យដឹងថា ក្នុងពេលនោះ កប៉ាល់នេសាទចិនរាប់សិបគ្រឿង បានឡោមព័ទ្ធនាវាកូរ៉េខាង
ត្បូង បង្ខំឱ្យកងកម្លាំងនេះ ត្រូវបាញ់ព្រមាន ហើយដើម្បីសុវត្ថិភាព កម្លាំងល្បាតដែលនៅលើក
ប៉ាល់នេសាទចិន ត្រូវចាកចេញជាបន្ទាន់។

យោងតាមកម្លាំងល្បាតរបស់កូរ៉េខាងត្បូង ក្នុងអំឡុងមានការប៉ះទង្គិច គឺមានកប៉ាល់នេសាទចិន
ចំនួនប្រហែល ៤០គ្រឿង កំពុងនេសាទដោយខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេស
នេះ។

បច្ចុប្បន្ន កងកម្លាំងល្បាតសមុទ្ររបស់ប្រទេសទាំងពីរ បានចេញបញ្ជាឱ្យតាមចាប់កប៉ាល់ដែល
បានបុកពន្លិចនាវាល្បាតរបស់កូរ៉េខាងត្បូង។ ខណៈនេះដែរ កងកម្លាំងល្បាតសមុទ្ររបស់កូរ៉េខាង
ត្បូងបានកោះហៅអនុប្រធាអគ្គកុងស៊ុលចិនកាលពីម្សិលមិញ ចំណែកឯក្រសួងការបរទេសកូរ៉េ
ខាងត្បូងក៏បានកោះហៅប្រធានអគ្គកុងស៊ុលចិនក្នុងថ្ងៃតែមួយ ដើម្បីតវ៉ាអំពីហាតុការណ៍ខាងលើ
ទន្ទឹមនឹងនេះ ក៏បានស្នើឱ្យចិន ទប់ស្កាត់មិនឱ្យកើតមានបញ្ហាដូចគ្នានេះកើតឡើង៕

ប្រសម្រួល ៖ តារា
ប្រភព ៖ Globaltimes/Yonhap


Tags: កូរ៉េខាងត្បូង ចិន