CamNews

តារា 

គូមាសគូពេជ្រមែន!!ទម្លាយតម្លៃខ្លួនខ្ពស់កប់ពពក របស់នាង Bella និងមិត្តប្រុស ក្រោយជាប់ឈ្មោះតំណាងផលិតថ្មី

ថៃ ៖  ក្រោយពេលបើកបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈរវាង តារាសម្តែងថៃ លោក Weir Sukollawat និងនាង Bella Ranee ដែលទាក់ទងគ្នាអស់រយៈពេលជាង ៥ ឆ្នាំរួចមក តារាថៃទាំង២រូបនេះបានទទួលខមមិនល្អៗជាច្រើនរាប់មិនអស់ពីសំណាក់អ្នកគាំទ្ររបស់ពួកគេ ទាំងក្នុងនិងក្រៅប្រទេស ។

តារាថៃលំដាប់ A ទាំងពីរដួងនេះ ត្រូវបានក្លាយជាគូស្នេហ៍មួយគូ ដែលគេដាក់ងារថា គូមាសគូពេជ្រ ព្រោះពេលចូលរួមកម្មវិធីម្តងៗ Weir និង Bella ទទួលបានតម្លៃខ្លួនខ្ពស់ច្រើនជាងគូស្នេហ៍ដទៃ ។ 

ថ្មីៗនេះ ប្រភពផ្លូវការរបស់ប្រទេសថៃ បានចុះផ្សាយថា ក្នុងឆ្នាំនេះតារាទាំង២រូបនេះនឹងក្លាយទៅជាអគ្គរាជទូតម៉ាកផលិតផលថ្មីរបស់ក្រុមហ៊ុន VIERA ហើយត្រូវបានឲ្យដំណឹងថា ពួកគេទទួលបានប្រាក់រហូតដល់ ១០លានបាតសម្រាប់ពាណិជ្ជកម្មថ្មីមួយនេះ ៕




ប្រែសម្រួល ៖ ច័ន្ទ

ប្រភព ៖ sanook


Tags: Bella ranee weir sukollawat