CamNews

សំណើច 

សំណើច រឿង៖ គ្រាន់តែ​គម្រោង​ប៉ុណ្ណឹង​ទៅ​ហើយ!

តា​សំ និង​តា​សុខ បាន​អង្គុយ​ផឹកស្រា នៅ​ក្រោម​ដើម​ស្វាយ​មុខ​ផ្ទះ ។ ពេល​ស្រវឹង​រៀងៗ​ខ្លួន ហើយ​តា​សំ ក៏​និយាយ​ទៅ​កាន់​តា​សុខ
តា​សំ៖ បើ​ថ្ងៃ​ណាមួយ​តា​ឯង ចាក់​កន្ទុយលេខ ត្រូវ​រង្វាន់​ធំ​បង្អស់ តើ​តា​ឯង​យក​លុយ​ទៅ​ធ្វើ​អ្វី ៕
តា​សុខ៖ ខ្ញុំ​នឹង​យក​លុយ​ទៅ ទិញ​ដី​១០​ហិ​កតា​ទុក! ចុះបើ​តា​ឯង​វិញ តើ​យក​លុយ​ទៅ​ធ្វើ​អ្វី​ដែរ?
តា​សំ៖ ខ្ញុំ​នឹង​យក​លុយ​ទិញ​គោ ១០០​ក្បាល ចិញ្ចឹម ។​


តា​សុខ៖ អូ​ហ៍! គោ​ដល់​ទៅ ១០០​ក្បាល យក​ទៅ​ចិញ្ចឹម​ទុក​កន្លែង​ណា​អស់​ទៅ បើ​ច្រើន​ម្លឹ​ងៗ​នោះ?
តា​សំ៖ យក​ពួក​វា ទៅ​ចិញ្ចឹម​លើ​ដី ១០​ហិ​កតា​របស់​តា​ឯង​ហ្នឹង ។​
តា​សុខ៖ អត់​បាន​ទេ បើ​គោ​វា​អាចម៍​ច្រើន នាំ​អោយ​ប្រៃ​ដី​ខ្ញុំ​អស់ ...​។​
តា​សំ៖ អើ! ប្រៃ​អី ប្រៃ​ទៅ មិនមែន​ដី​ម៉ែ​ឳ​ខ្ញុំ​ឯណា ។​
តា​សុខ ,,, យើ​ស! តា​ឯង​នេះ ចំ​ជា​អត់​ដឹង​អី​មែន ខ្ញុំ​នឹង​ប្រដៅ​តា​ឯង​អោយ​ដឹង​ដៃ​ម្តង !
ក្រោយ​ពី​តា​ចាស់​ទាំង​២​កើត ជម្លោះ​វាយតប់​គ្នា អស់​មួយ​សន្ទះ តា​សំ ក៏​ស្រែក​ឡើង
តា​សំ៖ អូយ! បែក​មុខ​ខ្ញុំ អស់ហើយ ! មិន​ទាន់​ទិញ​ផង ត្រូវ​ចាស់ដៃ​ទៅ​ហើយ ។​
តា​សុខ៖ អូយ! ខ្ញុំ​ក៏​ពក​ក្បាល​អស់​ដែរ !!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke