ព័ត៌មានកីឡា៖ ក្លឹបបិសាចក្រហម Man United ក្រោយពីទើបកាច់បំបាក់អំនួតថ្នាក់ដឹកនាំ ក្លឹប Barcelona ថ្មីៗក៏ស្រាប់តែស្រែក ប្រកាសជាសាធារណៈដោយយល់ព្រមចុះហត្ថលេខាទទួលយកកីឡាករ អ្នកចាំទី ជម្រើសជាតិអាហ្សងទីនម្នាក់ហើយ ក្នុងតម្លៃខ្លួន ០ ផោន។
កាលពីព្រឹកថ្ងៃអាទិត្យ ក្លឹប Man United ដឹកនាំដោយលោក Louis Van Gaal បានបំបាក់មហិច្ឆិតារបស់លោក Josep Bartomeu ត្រឹមលទ្ធផល 3-1 ក្នុងពហុកីឡរដ្ឋាន Lovis Stadium។ ទន្ទឹមគ្នានឹងជោគជ័យនេះផងដែរ លោក Louis Van Gaal ក៏បានសម្រេចកិច្ចព្រមព្រៀងជាមួយកីឡាករអ្នកចាំទីម្នាក់ឈ្មោះថា Sergio Romero មកពីសមាគមន៍បាល់ទាត់ Sampdoria របស់ប្រទេសអ៊ីតាលី ដោយមិនអស់លុយ មួយផោន។
Sergio Romero ចូលមកកាន់ទឹកដី Manchester United ត្រូវចុះកិច្ចកុងត្រារយៈពេល ៣ឆ្នាំ ។ ហើយប្រវត្ដិកន្លងមក កីឡាករម្នាក់នេះ គឺលោក Louis Van Gaal ស្គាល់ច្បាស់ ដូចថ្ងៃថា ធ្លាប់ជាកូនក្រុម របស់គាត់ កាលពីឆ្នាំ ២០០៧ ខណៈដែលលោក ដឹកនាំក្លឹប AZ Alkmaar របស់ប្រទេសអាល្លឺម៉ង់ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ manchestereveningnews