CamNews

កីឡាអន្តរជាតិ 

ទស្សនាវីដេអូក្នុងកម្មវិធី ទទួលរង្វាន់កីឡាករឆ្នើម ប្រចាំឆ្នាំ​នៅ អឺរ៉ុប ខណៈ Messi គឺជាអ្នកទទួលជ័យជំនះ

ព័ត៌មានកីឡា៖ កីឡាករ Lionel Messi ដែលជាខ្សែប្រយុទ្ធក្លឹប Barcelona និងជាកីឡាករ ក្រុមជម្រើសជាតិ អាហ្សង់ទីនផងដែរនោះ បានជាប់ឈ្មោះជាកីឡាករឆ្នើម ដោយឈ្នះពានរង្វាន់ ប្រចាំឆ្នាំ UEFA ​២០១៤-​២០១៥​ ក្នុងចំណោមបេក្ខជនចូលរួមប្រកួតឈរឈ្មោះបីរូប ក្នុងទឹកដីអឺរ៉ុប កាលពីយប់មិញ។ 

សមាសភាពកីឡាករ ៣ រូប ដែលបានឈរឈ្មោះប្រកួត គឺមានដូចជា Ronaldo , Messi​ និង Suaraz ប៉ុន្ដែលទ្ធផល ត្រូវធ្លាក់លើក Messi ដែលជាកីឡាករ របស់ក្លឹប Barcelona ។​ Messi ធ្លាប់ឈ្នះពានរង្វាន់ UEFA នេះ​ ១ដងរួចមកហើយ កាលពីឆ្នាំ ២០១០-២០១១ ខណៈដែល Ronaldo ក៏ទើបតែទទួលបាន ផងដែរកាលពី កាលពីឆ្នាំមុន។ 

Messi ក្នុងរដូវកាលនេះ បានជួយឲ្យក្រុម Barcelona លើកពាន បីព្រឹត្ដិការណ៍ធំៗក្នុងរដូវកាលតែមួយ គឺ ​Champions League, Spain’s La Liga និង Spanish Cup ។ 

ទស្សនាវីដេអូ ប្រគល់រង្វាន់កីឡាករឆ្នើម ខាងក្រោយ​៖ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ foxsports


Tags: Sport News Messi Ronaldo UEFA award