CamNews

ព័ត៌មានអន្តរជាតិ 

មូលហេតុដែលប្រធានាធិបតីអាមេរិក ស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី ២០មករា

ប្រធានាធិបតីអាមេរិក ដំបូងឡើយ តែងឡើងកាន់តំណែងនៅក្នុងខែមិនា ប៉ុន្តែ ថ្ងៃនេះ ត្រូវបាន
ប្ដូរទៅខែមករា ដើម្បីកាត់បន្ថយពេលវេលាផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលថ្មី។

ថ្ងៃទី ២០មករានេះ លោក Donald Trump នឹងក្លាយជាប្រធានាធិបតីទី ៤៥របស់អាមេរិក ហើយ
លោកគឺជាប្រធានាធិបតីទី ១៤ ដែលចូលកាន់តំណែងក្នុងថ្ងៃនេះ។

កាលពីដើមឡើយ បណ្ដាប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក សុទ្ធតែបានស្បថចូលកាន់
តំណែងនៅថ្ងៃទី ៤មិនា ចាប់ពីការស្បថចូលកាន់តំណែងលើកទីពីររបស់ George Washington
កាលពីឆ្នាំ ១៧៩៣ (លោក George Washington ឡើងកាន់តំណែងលើកដំបូងក្នុងថ្ងៃទី ៣០
មេសា ១៧៨៩)។ ថ្ងៃទី ៤មិនា គឺជាថ្ងៃដែលរដ្ឋាភិបាលចាប់ផ្ដើមដំណើរការទៅតាមរដ្ឋធម្មនុញ្ញ
ឆ្នាំ ១៧៨៩។

កាលណោះ ក្រុមអ្នកច្បាប់យល់ថា គេត្រូវការពេលវេលាគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាទាំង
ឡាយទាក់ទងនឹងការបោះឆ្នោត និងផ្ទេរអំណាច។

ប៉ុន្តែ ក្រោយមក នៅពេលបច្ចេកវិទ្យាបានរីកចម្រើនខ្លាំង ការដោះស្រាយបញ្ហាខាងលើត្រូវបាន
បញ្ចប់យ៉ាងឆាប់រហ័ស។ ដូច្នេះ ការចំណាយពេលច្រើនខែដូចមុន បានក្លាយជារឿងមិនចាំបាច់
ហើយជួនកាលវាថែមទាំងធ្វើឱ្យកើតបញ្ហាទៀតផង។ នៅពេល Franklin D. Roosevelt ជាប់
ឆ្នោតក្នុងឆ្នាំ ១៩៣៣ រយៈពេលជាច្រើនខែនៃការរង់ចាំ ធ្វើឱ្យលោកមិនអាចដោះស្រាយបញ្ហា
សំខាន់ៗរបស់ប្រទេសជាតិបានភ្លាមៗនោះទេ។

ដូច្នេះហើយ ក្រុមអ្នកបង្កើតច្បាប់ ក៏បានជម្រុញឱ្យមានការផ្លាស់ប្ដូរ និងធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញ
លើកទី២០ ដែលកំណត់ថ្ងៃចូលកាន់តំណែងប្រធានាធិបតីជាផ្លូវការ នៅថ្ងៃទី ២០មករា។

បើសិនថ្ងៃទី ២០មករា ចំនឹងថ្ងៃអាទិត្យ នោះ ការស្បថចូលកាន់តំណែងនឹងត្រូវបានធ្វើឡើង
ដោយ “ស្ងាត់ៗ” នៅសេតវិមាន។ ចំណែកពិធីចូលកាន់តំណែងជាសាធារណៈ និងពិធីជប់លៀន
នានា នឹងត្រូវបានធ្វើឡើងនៅថ្ងៃចន្ទ ទី២១មករា៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ boston


Tags: អាមេរិក ថ្ងៃស្បថចូលកាន់តំណែង ប្រធានាធិបតីអាមេរិក