ជាការស្ដែងចេញ នូវរបកគំហើញថ្មី ក្រុមហ៊ុន ផលិតម៉ូតូ TVS សូមបោះជំហ៊ានទៅមុខ ជាមួយនិងម៉ូដែល ក្រោយ គឺ TVS Draken X21 ដែលប្លែក ទាក់ទាញ និង ទំនើប។
ជាមួយនិងរួបរាងដ៏ចម្លែកនេះ គ្រប់គ្នាប្រាកដជាមានចម្ងល់ជាមិនខាន ថា ផលិតផលដ៏ចម្លែកមួយនេះ មានអ្វីថ្មីខ្លះ។ បើយើងធ្វើការក្រលេកមើល រួបរាងឲ្យម៉ត់ចត់ ដោយមិនបានស្វែងយល់ពីការព័ណនានោះ គ្រប់យ៉ាងនិង កាន់តែជាចម្ងល់ធំឡើងៗ។ ដូច្នេះដើម្បីទម្លុះរនាំងនៃការងឿងឆ្ងល់ដ៏ក្រាស់នេះ ក្រុមហ៊ុនសូម ធ្វើការពិភាក្សាទាំងអស់គ្នាដូចខាងក្រោមនេះ៖
កម្មវត្ថុគោលមួយគ្រឿងនេះ មានឈ្មោះថា TVS Draken X21 ប្រើប្រាស់សមាសភាព ១ ម៉ាស៊ីន ស៊ឺប៉ាប់ ៤ ដើម រសើបនិងកម្លាំង ២៥០ សេសេ ដំណាក់កាលម៉ាស៊ីន ៦ លេខ ។ ទម្ងន់ម៉ូតូសុទ្ធគឺ ១៣៥ គីឡូក្រាម ប្រើទម្រង់ មុខកញ្ចក់ម្ខាងដោយប្រើអំពូលឡាស៊ែ ដែលជាភាពខុសប្លែក ពីម៉ូតូដ៏ទៃ។ ទស្សនារួបភាព៖
ចំណែកតម្លៃវិញ បើនៅប្រទេសឥណ្ឌា គឺ ១៦០០០០ ម៉ឺន (លុយនៅឥណ្ឌា)។ សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតម៉ូតូ TVS ស្ថិតនៅប្រទេស ឥណ្ឌា។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ spritamplifier