ប្លែកៗ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានប្លែកៗបរទេស ដែលទើបតែបានចេញ
ផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា លោកតា វ័យ ៩៦ ឆ្នាំម្នាក់ បានក្លាយជា
ឪពុក ដែលមានវ័យចំណាស់ជាងគេលើលោក ខណៈពេលដែលកូនទី ២ របស់គាត់ទើបតែ
បានចាប់កំណើតនាពេលកន្លងទៅថ្មីៗនេះ។
គួរបញ្ជាក់ផងដែរថា លោកតាវ័យ ៩៦ ឆ្នាំរូបនោះ មានឈ្មោះថា Ramjeet Raghav ជាពលរដ្ឋ
ដែលបានរស់នៅក្នុងប្រទេសឥណ្ឌា ហើយបើនិយាយពីភរិយារបស់លោកតាវិញ គឺមានវ័យ ៥
២ ឆ្នាំ និងមានឈ្មោះថា Shakuntala Devi ទើបតែបានផ្តល់កំណើតដល់កូនប្រុសរបស់ពួកគាត់
កាលពីថ្ងៃទី ០៥ តុលា នៅឯមន្ទីរពេទ្យ Haryana ប្រទេសឥណ្ឌា ស្របពេលដែលការចាប់កំ
ណើតកូនទី ២ លើកនេះ ក៏បានធ្វើអោយលោកតាវ័យ ៩៦ ឆ្នាំ ក្លាយជាឪពុក ដែលមានវ័យ
ចាស់ជាងគេលើលោក។
លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ដដែល ក៏បានដកស្រង់នូវសម្តីឪពុកដែល
មានវ័យចំណាស់ជាងគេលើលោកនេះ ដោយបាននិយាយថា ៖ គាត់នៅតែមានកំលាំងមាំទាំ
ជានិច្ច ក៏ដោយសារតែគាត់ជាមនុស្សដែលចូលចិត្តទទួលទានប័រ ទឹកដោះគោជាដើម ស្រប
ពេលដែលជារឿយៗ គាត់តែងតែបើកយុទ្ទនាការសង្រ្គាមសឹក ជាមួយភរិយារបស់លោកផង
ដែរ ។ មិនត្រឹមតែប៉ុណ្ណោះ លោកតាវ័យ ៩៦ ឆ្នាំរូបនេះបានបញ្ជាក់បន្ថែមថា កូនប្រុសទី ២
របស់គាត់រូបនេះ ក៏ជាអំណោយពីព្រះជាម្ចាស់ផងដែរ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Spy