CamNews

ព័ត៌មានអន្តរជាតិ 

អាម៉េរិក ដាក់បញ្ចូល មីយ៉ាន់ម៉ា ក្នុងបញ្ជីរខ្មៅ បន្ទាប់ពីទាក់ទង ជាមួយកូរ៉េខាងជើង

វ៉ាស៊ីនតោន ៖ នៅក្នុងវិធានការថ្មីមួយ ក្នុងគោលបំណង រារំាងមិនឲ្យមានការជួញដូរ សព្វាវុធ ខុសច្បាប់ រវាងប្រទេសកូរ៉េខាងជើង និងប្រទេសមីយ៉ាន់ម៉ា រដ្ឋបាលរបស់លោកប្រធានាធិបតី អាម៉េរិក បារ៉ាក់ អូបាម៉ា នៅថ្ងៃអង្គារ ទី១៧ ខែធ្នូ បានដាក់ទណ្ឌកម្ម ទៅលើមន្រ្តីយោធា និង ក្រុមហ៊ុនរ បស់មីយ៉ាន់ម៉ាចំនួន ៣ ទៀត។

យោងតាមទីភ្នាក់ងារ ព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានឲ្យដឹង នៅថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ ២០១៣ដោយ ផ្អែក តាមការលើកឡើង របស់មន្រ្តីរតនាគារអាម៉េរិកថា ការដាក់ទណ្ឌកម្មនេះ មិនមែនជាទូទៅនោះទេ ចំពោះរដ្ឋាភិបាលមីយ៉ាន់ម៉ា ខណៈគោលដៅបណ្តាញរបស់ខ្លួនទំាង នោះ គឺសម្រាប់តែឧស្សាហកម្ម និង តំណែងជាមេយោធាផ្នែកការពារ នៅប្រជាជាតិអាស៊ី អាគ្នេហ៍មួយនេះតែប៉ុណ្ណោះ ដែលបានជាប់ទាក់ទង ក្នុងការទិញសម្ភារៈយោធា និងមានទំនាក់ ទំនងផ្នែកសម្ភារៈពីកូរ៉េខាងជើង ។

លោក ដេវីដ ខូហិន អនុរដ្ឋមន្រ្តី ទទួលបន្ទុកភេរវកម្ម និងចារកម្មផ្នែកហិរញ្ញវត្ថុរបស់អាម៉េរិក បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ថា «ប្រាក់ចំណូលដែលបានមកពី ការបន្តលក់សព្វាវុធ យោធាទំាងនេះ បាន គាំទ្រយ៉ាងត្រង់ ចំពោះសកម្មភាពខុសច្បាប់របស់ប្រទេសកូរ៉េខាងជើង»។ លោកបន្តថា «យើងនឹងបន្តតាម ដានគោលដៅសកម្មភាពនេះ ក្នុងប្រទេស មីយ៉ាន់ម៉ា និងប្រ ទេសក្នុងតំបន់ទៀត ខណៈយើងបានធ្វើការជា មួយដៃគូអន្តរជាតិរបស់យើង ដើម្បីបញ្ឈប់ការ រីកសាយភាយអាវុធ និងសកម្មភាពគ្រោះថ្នាក់ របស់កូរ៉េខាង ជើង»។

គួរបញ្ជាក់ផងដែរថា បុគ្គល និងក្រុមហ៊ុនមីយ៉ាន់ម៉ា ដែលជាប់ទាក់ទងទំាងនោះ រួមមាន លោក វរសេនីយ៍ ទោ Kyaw Nyunt Oo, ក្រុមហ៊ុន អាស៊ី មីថល ខូ, Soe Min Htike Co., and Excellence Mineral Manufacturing Co ដែលបានជាប់ទាក់ទង ការទិញអាវុធពីកូរ៉េខាងជើង ទោះបីជាអន្តរជាតិដាក់ទណ្ឌ កម្មរិតបន្តឹង លើរបបរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង ជុំវិញកម្មវិធី នុយក្លេអ៊ែរប្រទេសក៏ដោយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ