ព័ត៌មានកំសាន្ត ៖ រយៈពេល ២៤ម៉ោងចុងក្រោយនេះ រឿងអាស្រូវ ពាក់ព័ន្ធនឹងការប្រលងប្រជែង តំណែង មកុដបវរកញ្ញាចក្រវាលឆ្នាំ២០១៥ (Miss Universe 2015) ពិត ជាល្បីល្បាញជាខ្លាំង នៅ តាមបណ្តាញសារព័ត៌មានល្បីៗ ក៏ដូចជា នៅតាមបណ្តាញសង្គម ពោលរឿងអាស្រូវដ៏ធ្ងន់ធ្ងរនោះ គឺ ពិធីករ Harvey ច្រឡំប្រកាសបវរកញ្ញាមកពីប្រទេសកូឡុំប៊ីជាអ្នកឈ្នះលេខ១ ខណៈអ្នកដែល ឈ្នះលេខ ១ និងលើកពានពិតប្រាកដនោះគឺ បវរកញ្ញាមកពីប្រទេសហ្វីលីពីន Pia Wurtzbach ។
ដើមឡើយ ខណៈមានការប្រកាសឈ្មោះថា ខ្លួនបានឈ្នះពានបវរកញ្ញាចក្រវាល ឆ្នាំ ២០១៥ នាង Ariadna Gutierrez មកពីប្រទេស កូឡុំប៊ីនោះ ពិតជាសប្បាយជាខ្លាំង ខណៈដើរទៅសាទរ បណ្តា ក្រុមអ្នកគាំទ្រ ក៏ដូចគ្រងម្កុដ តែដឹងអីថា រយៈពេលខ្លី ត្រឹមតែមួយនាទីក្រោយ មក ពិធីករ លោក Harvey បានធ្វើអោយទស្សនិកជនមានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយសារភាព ទោសកំហុសពីការ ប្រកាសទាំងខុសឆ្គងរបស់ខ្លួន នោះគឺ អ្នកដែល ឈ្នះលេខ ១ និង លើក ពាន ពិតប្រាកដនោះគឺ បវរកញ្ញាមកពីប្រទេសហ្វីលីពីន Pia Wurtzbach ឯណោះវិញទេ ។
ទាំង ២ នាក់ បវរកញ្ញាមកពីប្រទេសហ្វីលីពីន និងកូឡុំប៊ី ពិត ជា មានភាពភ្ញាក់ផ្អើលជាខ្លាំង ក្នុង នោះ បវរកញ្ញាកូឡុំប៊ី ហួសចិត្តនឹកស្តាយ ខណៈបវរកញ្ញា ហ្វីលីពីន ពិតជាមានភាពភ្ញាក់ផ្អើលជា ខ្លាំង នឹកស្មានថា ជារឿងដែលមិនគួរអោយជឿ ស្មានតែយល់ សប្តិ ថែមទៀតផង ។ ភ្ញាក់ផ្អើល ខ្លាំងខណៈប្រការសាជាថ្មី ថាខ្លួនឈ្នះពាន បវរកញ្ញា ហ្វីលីពីន សឹងតែមិនហ៊ានទទួលស្គាល់ សឹង តែឈានជើងទៅមុខលែងរួច ដើម្បីទៅទទួលពានរង្វាន់ ។
គួររំឮកថា បវរកញ្ញាហ្វីលីពីននាង Pia Wurtzbach បានគ្រងតំណែងមកុដបវរកញ្ញា ចក្រវាលឆ្នាំ២០១៥ ខណៈចំណាត់ថ្នាក់លេខ២បានទៅបវរកញ្ញាមកពីប្រទេសកូឡុំប៊ីមាន ឈ្មោះថា Ariadna Gutierrez និងលេខ៣ធ្លាក់ទៅបវរកញ្ញាម្ចាស់ផ្ទះអាមេរិកនាង Olivia Jordan ។ គួរបញ្ជាក់ថា កម្ម វិធីប្រកួតប្រជែងបវរកញ្ញា ចក្រវាល ឆ្នាំ ២០១៥ ឬ (Miss Universe 2015) បានធ្វើឡើង នាយប់ ថ្ងៃអាទិត្យកន្លងទៅនេះ ដែលរៀបចំឡើងនៅ កាស៊ីណូ Planet Hollywood ក្នុងទីក្រុងLas Vegas សហរដ្ឋអាមេរិក៕
*វីដេអូ វិនាទីធ្វើអោយពិភពលោក មានភាពភ្ញាក់ផ្អើល ពីការប្រកាសខុសឈ្មោះ
*វីដេអូ ប្រតិកម្មបវរកញ្ញាឯក បន្ទាប់ពីគ្រងម្កុដ
*វីដេអូ បំនកស្រាយពីការប្រកាសដោយកំហុសឆ្គង
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ និង អ័រតេ