(ក្រុងឡុងដ៍)៖ សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ដែលហៅកាត់ថា FA បានប្រកាសគាំទ្រចំពោះបេក្ខជន Gianni Infatino ក្នុងការដឹកនាំសមាគម សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ជំនួសតំណែងលោក Sepp Blatter ក្នុងការបោះឆ្នោតចុងខែនេះ ។
ថ្លែងក្នុងកិច្ចប្រជុំនៅប្រទេសស្វីសកាលពីម្សិលមិញលោក Greg Dyke ប្រធាន FA បានលើកឡើងថា “យើងបាន សម្រេចចិត្តហើយថានឹងជួយ ជ្រោមជ្រែងលោក Gianni Infantino ដើម្បីទទួលបានតំណែងកំពូលក្នុង FIFA ដោយយើងក៏បាននិយាយទៅកាន់គ្រប់បេក្ខជនឈរ ឈ្មោះទាំងអស់តាមជួបផ្ទាល់ និងតាមខ្សែទូរស័ព្ទទៀតផង” ។
បុរសសញ្ជាតិ២ ស្វីស និងអ៊ីតាលី Infantino មានតួនាទីជាអគ្គលេខាធិការរបស់សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA វ័យ៤៦ឆ្នាំ ដែលជាបេក្ខជន ១រូបក្នុងចំណោម៥រូបដែលត្រៀមឈរឈ្មោះបោះឆ្នោតថ្ងៃទី២៦ កុម្ភះខាងមុខនេះ ហើយ ដើម្បីរើសប្រធាន FIFA ថ្មីជំនួសកៅអីលោក Sepp Blatter ដែលបានប្រកាសលាលែងកាលពីដើមខែមិថុនា ឆ្នាំ២០១៥ ដោយសារវិបត្តិពុករលួយ ។
ទន្ទឹមនឹងនោះដែរ FA ក៏បានប្រកាសគាំទ្របេក្ខភាពលោកប្រធាន UEFA លោក Michel Platini ក្នុងការដឹកនាំ FIFA ផងដែរ បើទោះបីជាបុរសជនជាតិបារាំង ត្រូវបានក្រុមប្រឹក្សាវិន័យ FIFA ពុំអនុញ្ញាតឲ្យឈរឈ្មោះ និងពិន័យព្យួរមុខតំណែងរហូតដល់៨ឆ្នាំក៏ដោយ ៕
អគ្គលេខាធិការ UEFA លោក Infantino
ប្រធាន FA លោក Greg Dyke
ប្រធាន UEFA លោក Michel Platini
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី