ភ្នំពេញ៖ តារាសម្តែង និងចម្រៀងកូនមួយ អ្នកនាង សឿ សុធារ៉ា កាលពីពេលថ្មីៗនេះ បានបង្ហាញវត្តមាន នៅកម្មវិធីមួយ ក្នុងស្ថានីយ ទូរទស្សន៍អប្សរា ជាមួយឈុតពណ៌បៃតង យ៉ាងស្រស់សោភា ហើយនៅក្នុងនោះដែរឈុតនេះ គេក៏បានឃើញ តារាសម្តែងល្បីឈ្មោះ លំដាប់កំពូលរបស់ចិន នាង Fan Bingbing ក៏បានគ្រងឈុតស្រដៀងគ្នា នេះផងដែរ។
តារាល្បីឈ្មោះ ប្រចាំប្រទេសចិននាង Fan Bingbing បានស្លៀកសម្លៀកបំពាក់នោះ ចូលរួមមហោស្រពភាពយន្ត នៅទីក្រុងកាន ប្រទេសបារាំង ដែលនាងប្រៀប បានម្ចាស់ក្សត្រី ដើរលើកំរាលព្រំក្រហម ។ ចំណែកតារាចម្រៀងប្រចាំប្រទេសកម្ពុជា អ្នកនាង សឿ សុធារ៉ា ក៏បានគ្រងឈុត ស្រដៀងគ្នានេះ ឡើងបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍ យ៉ាងស្រស់ស្អាត ផងដែរ។
ចង់ដឹងថា វត្តមានតារាទាំងពីរដួងនេះ តារារូបណាគ្រងឈុត បែបម្ចាស់ក្សត្រីនេះ មានសម្រស់ស្រស់ស្អាតលេចធ្លោជាងគេ តោះទៅទស្សនា និងជួយដាក់ពិន្ទុទាំងអស់គ្នា ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល