CamNews

ព័ត៌មានអន្តរជាតិ 

សប្តាហ៍ទី ២ ហើយ នៃការរុករក មនុស្សស្លាប់ កើនដល់ ១៦២ នាក់ នៃសោកនាដកម្ម លិចក្រឡាប់ នាវា ដឹកសិស្ស

ព័ត៌មានអន្តរជាតិ ៖ វេលាថ្ងៃត្រង់ ថ្ងៃទី ២៤ មេសា ទំព័រសារព័ត៌មានបរទេស រដ្ឋចិន ស៊ិនហួរ បាន ចុះផ្សាយអត្ថបទសារព័ត៌មានអោយដឹងថា មកទល់នឹងពេលបច្ចុប្បន្នភាពថ្ងៃព្រហស្បត្តិ៍នេះចំនួន ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងសោកនាដកម្ម គ្រោះថ្នាក់ លិចនាវាដឹកសិស្ស​ Sewol កាលពីថ្ងៃទី ១៦ កន្លងទៅនេះ បានកើនឡើងដល់ទៅ ១៦២ នាក់ ហើយ ស្របពេលដែល ប្រតិបត្តិការរុករក កំពុងតែពន្លឿន ខណៈ លក្ខខ័ណ្ឌអាកាសធាតុ អំណោយផល ។

លើសពីនេះ ប្រភពដដែលបន្តអោយដឹងថា​ ខ​ណៈឈានចូល ដល់សប្តាហ៍ទី ២ ពោលនៅថ្ងៃទី៩ នៃការស្រាវជ្រាវ ក្រុមជនរងគ្រោះ ចំនួន ១៦២ នាក់ត្រូវបានគេរាយការណ៍អោយដឹងថាបានស្លាប់ បាត់បង់ជីវិត ខណៈ នៅសល់ ១៤០ នាក់ផ្សេងទៀត បន្តបាត់ខ្លួន ដោយនៅក្នុងនោះ តួរលេខនៃ ជនរងគ្រោះ ដែលត្រូវបានគេជួយសង្គ្រោះនោះ នៅតែដដែល ពោល មានចំនួន ១៧៤ នាក់ចាប់ តាំងពីនាវា Sewol បានក្រឡាប់លិច កាលពីថ្ងៃទី ១៦ កន្លងទៅ នៅឯ ប្រជុំកោះ Jindo ប្រទេស កូរ៉េខាងត្បូង ។


គួរបញ្ជាក់ផងដែរថា ខណៈអាកាសធាតុ មានសភាពអំណោយផល ហើយនោះ ក្រុមការងារ ក៏កំ ពុងតែចេញប្រតិបត្តិការរុករក យ៉ាងសស្រាក់សស្រាំ ខណៈក្រុមមុជទឹក បន្តលុកលុយចូលទៅ ក្នុងនាវា ដើម្បីឈានទៅដល់ កំណត់បាននូវសាកសព ក៏ដូចជា អាចជួយបាន នូវជនរងគ្រោះរូប ណាដែលអាចមានជីវិតរស់នៅ ដោយអព្ភូតហេតុ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news Seoul Korea North Korea South Korea Ferry