CamNews

កីឡា 

Arsenal ពិតជាទប់ទល់ការវាយប្រហារ Chelsea បានល្អមែន ក្រោយលទ្ធផលការប្រកួត ០-០

ព័ត៌មានកីឡា៖ ជំនួបប្រកួតកាលពីយប់មិញ រវាង Arsenal ប៉ះជាមួយ Chelsea បានធ្វើឲ្យអ្នកគាំទ្រទាំង​សង​ខាងមានការបុកពោះជាខ្លាំង ខណៈដែលក្រុមទាំងពីរធ្វើការវាយបកគ្នាទៅវិញទៅមក តែលទ្ធផលមិន​បាន​សម្រេច ក្នុងពិន្ទុ ០-០ ចប់ការប្រកួត។ 

លទ្ធផលបង្ហាញ ក្រោយពីការប្រកួត​កាលពីយប់មិញបានស្ដែងឡើងឲ្យដឹងថា ក្រុមម្ចាស់ផ្ទះ Arsenal បាន​ប្រែ​ប្រួលទម្រង់លេងច្រើនជាងកាលសព្វដង ខណៈដូចជាអ្វីដែលលោក Wenger បានមានប្រសាសន៍កាល​ពីដើមការប្រកួតថា ត្រឹមជាវិធីការពារមិនពិបាកអ្វីនោះទេចំពោះ ការវាយប្រហារបស់​ Chelsea ។ Arsenal បានគ្រប់គ្រងការលេងរបស់ខ្លួន បានល្អប្រសើរផងដែរ ប៉ុន្ដែទន្ទឹមនឹងការពារនេះ ក្រុមក៏មិនអាច ស្វែងរក​ពិន្ទុពីក្រុម ភ្ញៀវរបស់ខ្លួនបានឡើយ ដោយបន្សល់ការប្រកួតមួយនេះ ឲ្យនៅសល់ត្រឹមតែ ០-០ ចប់ការប្រកួត​។ 

Chelsea ថ្វីត្បិតតែមិនអាចផ្ដួលក្រុមម្ចាស់ផ្ទះបានមែន តែក្រុមនៅតែរក្សាបានពិន្ទុខ្ពស់ជាងគេដល់ទៅ ១០ ពិន្ទុដែល ។ ហើយសម្រាប់ការប្រកួតបន្ដក្រុមត្រូវក្លាយជាក្រុមភ្ញៀវដដែល ដោយប៉ះជាមួយ Leicester City នៅថ្ងៃពុធ ខាងនេះហើយ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Arsenal Chelsea