ព័ត៌មានកីឡា៖ ក្លឹប Liverpool បានចេញសេចក្ដីថ្លែងការណ៍ សម្រេចចិត្ដ កាលពីល្ងាចថ្ងៃទី ៤ វេលាម៉ោង ៦ៈ៣០ នាទី ដោយបញ្ចប់មុខតំណែង លោក Brendan Rodgers ត្រឹមរយៈ ៣រដូវកាលជាង ពីក្លឹប តទៅទៀត ។
លោក Brendan Rodgers ត្រូវបានម្ចាស់វិនិយោគទុនធំ ( FSG ) របស់ក្លឹប Livepool ធ្វើសេចក្ដីថ្លែងការណ៍សម្រេចបណ្ដេញចេញពីក្លឹប កាលពីល្ងាចថ្ងៃទី ៤ ក្រោយពេលដែល លោកដឹកនាំក្រុម ប្រកបដោយការបរាជ័យ គ្រប់រដូវកាល ចាប់តាំងពីលោកចូលកាន់ កាលពីឆ្នាំ ២០១២ មកម្ល៉េះ។ យោងតាមការចុះផ្សាយរបស់ គេហទំព័រ Mirror បានបង្ហាញឲ្យដឹងថា មូលហេតុចំបងដែលរូបលោក ឈានទៅដល់ការបណ្ដេញនេះ គឺ ក្រោយមួយការប្រកួត ចុងក្រោយ ដោយ ក្លឹប ប្រកួត ជាមួយ ក្លឹប Everton ក្រោមលទ្ធផលពិន្ទុ ១-១ ក្នុងទឹកដី Goodison Park កាលពីថ្ងៃអាទិត្យ ដែលនេះជាកត្ដាចំបង ហើយជាក្ដីសង្ឃឹមទុកយ៉ាងខ្ពស់ ថាក្លឹបនឹងអាច ទទួលបានជោគជ័យ ប៉ុន្ដែលទ្ធផល មិនដូចជាគិតទាល់តែសោះ ក្រោយការប្រកួត ។
ក្នុងសេចក្ដីថ្លែងការណ៍ របស់ FSG បានថ្លែងថា " យើងសង្ឃឹមថា នេះគឺជាឱកាសប្រកួត ល្អបំផុតដែលក្លឹប អាចនឹងផ្ដល់ឲ្យយើងបាន នូវជ័យជំនះ "
ទន្ទឹមនឹង ការបណ្ដេញនេះផងដែរ ក្លឹប ក៏បានបង្ហាញពីសមាសភាពបេក្ខជន អ្នកចូលខ្លួនមកដឹកនាំបន្ដ ដែលក្លឹប នឹងត្រូវជ្រើសរើស គឺមានដូចជា៖
១. លោក Jurgen Klopp អតីតអ្នកគ្រប់គ្រង ក្លឹប Borussia Dortmund
២. លោក Carlo Ancelotti អតីតអ្នកគ្រប់គ្រង ក្លឹប Real Madrid, Chelsea និង PSG
៣. លោក Frank de Boer អ្នកគ្រប់គ្រង ក្លឹប Ajax
៤. លោក Walter Mazzarri អតីតអ្នកគ្រប់គ្រង ក្លឹប Inter Milan
៥. លោក Jurgen Klinsmann អ្នកគ្រប់គ្រង ក្រុមជម្រើសជាតិ អាមេរិក
គូសបញ្ជាក់ផងដែរថា ក្នុងចំណោម បេក្ខជនខាងលើ គឺមានម្នាក់ដែល ត្រូវបានគេរំពឹងទុកថា នឹងអាច ចូលកាន់ តំណែងនេះ គឺលោក Jurgen Klopp អតីតអ្នកគ្រប់គ្រង ក្លឹប Borussia Dortmund ។
លោក Brendan Rodgers
លោក Jurgen Klopp អតីតអ្នកគ្រប់គ្រង ក្លឹប Borussia Dortmund
ដោយ៖ អឿ អ៊ុយ