CamNews

ព័ត៌មានអន្តរជាតិ 

បារាំង ៖ ការវាយប្រហារដោយរថយន្តធុនធំ បើកបុកហ្វូងមនុស្ស កំពុងអបអរបុណ្យឯករាជ សម្លាប់ ៨០នាក់

យ៉ាងហោចណាស់មានមនុស្សស្លាប់ ៧៧នាក់ និងជាង ១០០នាក់រងរបួស បន្ទាប់ពីរថយន្តដឹក
ទំនិញមួយគ្រឿង បានត្រូវគេបើកទៅបុកហ្វូងមនុស្ស នៅមាត់ទន្លេនៃក្រុង Nice របស់បារាំង ដែល
កំពុងមើលការកាំជ្រួច អបអរថ្ងៃបុណ្យឯករាជជាតិ ។

ករណីដែលត្រូវបានគេយល់ថា ជាការវាយប្រហារភេរវកម្មនេះ បានកើតឡើងកាលពីយប់ថ្ងៃទី
១៤ កក្កដា។ អ្នកបើកបររថយន្ត ត្រូវបាននគរបាលបាញ់សម្លាប់។

នគរបាលប្រឆាំងភេរវកម្មកំពុងតែរុករកគ្រប់កន្លែង ទន្ទឹមនឹងនេះ សន្តិសុខរាបរយនាក់ក៏ត្រូវបាន
គេដាក់ពង្រាយស្ទើរគ្រប់កន្លែង។ ក្រៅពីនេះ ប្រជាជនដែលនៅក្នុងតំបន់ ក៏ត្រូវបានសមត្ថកិច្ច
ប្រកាស ឱ្យនៅតែក្នុងផ្ទះ។

បុណ្យឯករាជ គឺជាពិធីសំខាន់បំផុតមួយនៅបារាំង។ នៅក្នុងឱកាសនេះ រដ្ឋាភិបាល តែងតែ
ប្រារព្ធពិធីជាច្រើន ដូចជាការបាញ់កាំជ្រួច។ល។

ប្រភពព័ត៌មានខ្លះ ចុះផ្សាយថា មានការចាប់ជំរិតមនុស្សនៅឯសណ្ឋាគារ Meridien និងភោជ
និយដ្ឋានមួយនៅក្រុង Nice ប៉ុន្តែក្រសួងមហាផ្ទៃបារាំង បានច្រានចោលព័ត៌មាននេះ។

បន្ទាប់ពីការវាយប្រហារនេះ ប្រធានាបតីបារាំង លោក Hollande និងនាយករដ្ឋមន្ត្រី Manuel Valls បានបើកកិច្ចប្រជុំបន្ទាន់មួយនៅក្រុងបារីស។ ទន្ទឹមនឹងនេះ មន្ត្រីជំនាញក៏បានធ្វើការស៊ើបអង្កេត
ថា តើនេះគឺជាការវាយប្រហារដាច់ដោយឡែកតែឯង ឬមួយមានជនល្មើសណាខ្លះទៀតដែល
បានរត់គេចខ្លួនពីកន្លែងកើតហេតុ។

ក្រោយពីហេតុការណ៍នេះ បានកើតឡើង ប្រធានាធិបតីអាមេរិក Barack Obama ក៏បានប្រកាស
ថ្កោលទោសផងដែរ។

 

 


ប្រែសម្រួល ៖ បុត្រា


Tags: ភេរវកម្ម បារាំង