CamNews

តារា 

Floyd Mayweather សប្បាយចិត្ដនឹងចាយលុយ ដល់ទៅជាង ១លានដុល្លារ ត្រឹមតែតម្លៃនាឡិការមួយគ្រឿង

ព័ត៌មានកីឡា៖ អតីតកីឡាករប្រដាល់មានប្រជាប្រិយភាពខ្ពស់ និងលុយច្រើន Floyd Mayweather បានចំណាយលុយដល់ទៅ ១.១លានដុល្លារ ដើម្បីទិញនាឡិការ​ ក្នុងហាងមួយកន្លែងស្ថិតក្នុងទីក្រុង ឌូបៃ នៃប្រទេសអារ៉ាប់។

កំពូលនាឡិការដែលមានតម្លៃថ្លៃកប់ពពក ត្រូវបានធ្លាក់ទៅកាន់ Floyd Mayweather ជាមួយនឹងរូបរាង ស្រស់សង្ហា ពន្លឺចែងចាំងដោយគ្រាប់ត្បូងពេជ្យមានតម្លៃ ព័ទ្ធជុំវិញ។ 

រូបភាពដែលបានបង្ហាញ លោក Floyd មិនបានបញ្ជាក់ពីសមត្ថភាពរបស់ នាឡិការ នឹងទ្រង់ទ្រាយពិត​ប្រាកដឲ្យកាន់តែច្បាស់នោះទេ គ្រាន់តែបង្ហាញនឹង ទម្រង់រូបថតរួមគ្នាជាម្ចាស់ហាង និងបុគ្គលិក​នៅទីនោះប៉ុណ្ណោះ ។ 

 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ tmz


Tags: Sport News Boxing Floyd