CamNews

កីឡាអន្តរជាតិ 

កំពូលភ្នាក់ងារទីផ្សារកីឡាករដ៏ល្បី Jorge Mendes មានកាដូរពីរ សម្រាប់ Man United តែអាចប៉ះពាល់ Van Gaal

ព័ត៌មានកីឡា៖ កំពូលភ្នាក់ងារចរចាទីផ្សារកីឡាករបាល់ទាត់​ដ៏ល្បីល្បាញ គឺលោក Jorge Mendes បានមានគម្រោងមួយសម្រាប់ក្លឹបបិសាចក្រហម Man United ក្នុងរដូវកាលថ្មីទាក់ទងទៅនឹង តំណែងកៅអីលោក Louis Van Gaal និងឱកាសទីផ្សារខ្សែបម្រើមួយរូបទៀតផងដែរ។ 

កាដូរសម្រាប់រដូវកាលថ្មី ដែលស្ថិតក្នុងគម្រោងរបស់លោក Jorge Mendes គឺចង់ឲ្យក្លឹប Manchester United តែងតាំងលោក Jose Mourinho ជំនួសតំណែងលោក Louis Van Gaal ក្រោយមកទៀត ក្លឹប​នឹងធ្វើការចុះហត្ថលេខាទិញយកខ្សែបម្រើជម្រើសជាតិ ព័រទុយហ្គាល ដែលកំពុងតែពាក់អាវរបស់ក្លឹប ​Valencia ឈ្មោះថា Andre Gomes ក្នុងពេលតែមួយ។ របាយការណ៍បានបន្ដទៀតថា Andre Gomes កំពុងតែស្ថិត​ក្នុងបញ្ជីទីផ្សាររបស់ក្លឹប Juventus ផងដែរ ហើយលោក Jorge Mendes ដែលជាភ្នាក់ងារចរចាទីផ្សារមួយ​នេះ ចង់ផ្ដល់ដំណឹង ដល់ Man United ហើយក៏ឆ្លៀតពេល រកទីផ្សារឲ្យលោក Jose Mourinho ។ 

ក្លឹប Man United ក៏មិនទាន់មានគម្រោងច្បាស់លាស់ជាមួយនឹងលោក Loui Van Gaal ផងដែរ សម្រាប់រដូវកាលថ្មី ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ​ កិច្ចកុងត្រារបស់គាត់ ក៏គង់នឹងផុតត្រឹម ២០១៧ ខាងមុខនេះទៅហើយ។ ចំណែកលោក Jose Mourinho​ វិញចាប់តាំងពីត្រូវបណ្ដេញចេញពីក្លឹប Chelsea មកដូចជាស្ងាត់​ដំណឹងសូន្យឈឹង គ្មានដង្ហើមអ្វីបន្ដិច បើសូម្បីតែដំណឹងទាក់ទងទៅទីណា ក៏គ្មានទាល់តែសោះ ។


ដោយ៖ អឿ អ៊ុយ

ប្រភព៖ hitc


Tags: Sport News Mourinho Loui Van Gaal Jorge Mendes