ព័ត៌មានកីឡា៖ ក្លឹបតោខៀវ Chelsea របស់លោក Jose Mourinho កាលពីយប់មិញបានបើកទ្វារទទួលស្វាគមន៍ក្រុមភ្ញៀវ Maccabi Tel Aviv យ៉ាងកក់ក្ដៅ នៅថ្ងៃដំបូងរបស់ក្លឹប ឈានជើង ចូលរដូវកាល Champions League ។
Chelsea ទំនងជារៀបចំជើងត្រូវគ្នាវិញហើយ កាលពីប្រកួតយប់មិញ ដោយក្លឹប អាចបំបាក់ក្រុម ភ្ញៀវ Maccabi Tel Aviv យ៉ាងចាស់ដៃក្រោមលទ្ធផលពិន្ទុ ៤-០ ដោយកីឡាករ Willian នៅនាទីទី ១៥ ដោយកីឡាករ Oscar នៅនាទីទី ៤៥ (ប៉េណង់ទី) ដោយ Diego Costa នៅនាទីទី ៥៨ និងចុងក្រោយដោយកីឡាករ Fàbregas នៅនាទីទី ៧៨។
យោងតាមគេហទំព័រ ប៊ីប៊ីស៊ី បានចុះផ្សាយឲ្យដឹងថា ជោគជ័យរបស់ Chelsea ពេលនេះ មិនមែនត្រឹមតែជាការបង្ហាញពីការត្រេកអរតែប៉ុណ្ណោះទេ ដោយឡែក ក៏ជាកម្លាំងជំនួយស្មារតីក្រុមឲ្យកាន់តែមានអាម្មណ៍មិនអាចស្មានដល់ ព្រោះ ជោគជ័យនេះ គឺ ជាគជ័យដ៏កំសត់កម្រអស់រយៈពេល ៣០ ហើយដែលក្លឹបទើបតែមានថ្ងៃនេះ ជាមួយនឹងការចាប់ផ្ដើមរដូវកាល ហើយអាចផ្ដួលដៃគូរប្រកួត រហូតដល់ទៅ ៤ គ្រាប់ ។ តែទោះជាយ៉ាងណាក៏ដោយ Chelsea នៅតែជាប់ដាន ដ៏ខ្មៅនៅលើទ្រូង ក្រោយពីចាប់ផ្ដើមរដូវកាល Prmier League រហូតមកទល់ពេលនេះ ព្រោះថា ក្លឹប កំពុងតែគ្រងដំណែងស្ទើរតែបាតតាងរាង ខ្វះតែ ៤ក្រុមទៀតតែប៉ុណ្ណោះ។
គូសបញ្ជាក់ផងដែរថា កីឡាករ Diego Costa ត្រូវបានដាក់បញ្ចូល នៅនាទីទី ២៣ ប្ដួរពីកីឡាករ Willian បន្ទាប់ពីស្វែងរកគ្រាប់បាល់បាន ១គ្រាប់ ។ Diego Costa ក៏អាចស្វែងរកគ្រាប់បាល់បាន ១គ្រាប់ផងដែរ នៅនាទីទី ៥៨ ចំណែក ខ្សែបម្រើដ៏ឆ្នើមរបស់ក្លឹប គឺ Hazard មិនអាចស្វែងរកគ្រាប់បាល់ជូនក្រុមបាន ទេនៅពេលនោះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី