CamNews

តារា 

ឈិត សុវណ្ណបញ្ញា ធ្វើខួប​កំណើត រួមគ្នា​ជា​មួយ​ប្អូនភ្លោះ

ភ្នំពេញ៖ តារាចម្រៀង និង ជាតួឯករឿង «ទេសចរណ៍ឋាននរក» កញ្ញា ឈិត សុវណ្ណបញ្ញា បានប្រារព្ធកម្មវិធីខួបកំណើត ឈានចូលអាយុ២៩ឆ្នាំ នៅភោជនីយដ្ឋាន បែបស៊ីវិល័យមួយ នៅកណ្ដាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥នេះ ជាមួយនឹងបងប្អូនភ្លោះរបស់នាង ដែលមានមុខមាត់ស្រដៀងគ្នាបេះបិទ ស្ទើរតែមើលមិនដឹងថា ម្នាក់ណាជា ឈិត សុវណ្ណបញ្ញា ។

តាំងពីចូលប្រឡូកក្នុងពីភពសិល្បៈមក នរណាក៏ដឹងដែរថា ឈិត សុវណ្ណបញ្ញា មានប្អូនភ្លោះម្នាក់ ឈ្មោះ ឈិត សុវណ្ណនុកា ដែលគេតែងតែច្រឡំគ្នា ព្រោះមុខស្រដៀងគ្នា ប៉ុន្តែប្អូនស្រីនាង បានរៀបការជាមួយ អ្នកមានស្ដុកស្ដម និងមានកូនអាយុប្រាំមួយឆ្នាំម្នាក់ រស់នៅក្នុងជីវភាពយ៉ាងធូរធាបំផុត ។

ក្នុងរាត្រីខួបកំណើតនោះ ឈិត សុវណ្ណបញ្ញា នឹងប្អូនស្រីបានធ្វើខួបកំណើតរួមគ្នាតែម្ដង ព្រោះជាបងប្អូនភ្លោះ ដោយមិនបានអញ្ជើញ អ្នកសិល្បៈ ណាម្នាក់ចូលរួម ក្រៅពីអ្នកសិ្នទ្ធស្នាលប៉ុន្មាននាក់ប៉ុណ្ណោះ តែក្នុងពិធីខួបនេះ ចាយលុយអស់ក្បែរខ្ទង់ពាន់ដុល្លារដែរ ព្រោះហាងអាហារ ដែលធ្វើជាហាងលំដាប់ជាន់ខ្ពស់ ។

ប្រភពព័ត៌មានពីក្រុមគ្រួសារ ឈិត សុវណ្ណបញ្ញា បាននិយាយថា ក្រុមគ្រួសារនាង ចូលចិត្តភាពសាមញ្ញៗ មិនចូលចិត្តអួតសមែ្ញងថា ខ្លួនឡូយឆាយឡើយ ទោះពួកគេ មានបានយ៉ាងណាក៏ដោយ ផ្ទុយពីអ្នកសិល្បៈមួយចំនួនចូលចិត្ត ធ្វើខួបធំដុំ តែតាមពិតខ្ចីលុយគេសោះ។

ឈិត សុវណ្ណបញ្ញា ថ្វីត្បិតតែមួយរយៈនេះស្ងប់ស្ងាត់ តែប្រជាប្រិយភាពនាងមិនស្រកស្រុតចុះឡើយ ហើយថែមទាំង បានវិវត្តន៍ខ្លួនជា តួឯកកុនទៀតផង។ ក្រៅពីនេះ ឈិត សុវណ្ណបញ្ញា ក៏ជាម្ចាស់ហាងផាត់មុខ twine salon ផងដែរ ខណៈរឿងរ៉ាវបេះដូងហាក់ស្ងប់ស្ងាត់ មិនដែលលេចឮថា មានអ្នកចូលចែចូវនាងសោះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh