ព័ត៌មានកីឡា ៖ ថ្នាក់ដឹកនាំChelsea បានលើកឡើងថា ខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញរបស់គាត់ សម្រេចចិត្ដនិងនៅបង្ហាញខ្លួនជាមួយក្រុម នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ប៉ះជាមួយ Liverpool ក្នុងជំនួបប្រកួត Premier League ។
Diego Costa ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Chelsea មួយរយៈនេះទទួលរងបញ្ហាស្មុគស្មាញមិនតិចទេ ដូចជារឿងនៃការសម្រេចចិត្ដទៅប្រកួតឲ្យក្រុមជម្រើសជាតិ និង បញ្ហាជំងឺផងដែរ ។ ស្របនិងការលើកឡើងនេះ វត្ដមាន Diego Costa មិនឲ្យ Chelsea អន់ចិត្ដឡើយ ពីព្រោះ ការប្រកួតនៅថ្ងៃពាក់កណ្ដាលសប្ដាហ៍នេះ Chelsea ប៉ះជាមួយ Maribor គ្មានអ្នកចាញ់ឈ្នះទេ។ លើសពីនេះទៅទៀត ពាក្យសម្ដីរបស់ Mourinho កាលពីថ្ងៃសុក្របានថ្លែងថា ដំណើរនៃការប្រកួតទាំងអស់ កន្លងមកពិតជាល្អប្រសើរ ហើយការប្រកួតសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ និង មិនហៅ Diego Costa ត្រលប់ទៅវិញឡើយពិព្រោះគ្រប់យ៉ាងទទួលបានការដោះស្រាយពី រូបគាត់ ។