CamNews

ប្លែកៗ 

ជាប់ទ្រុង ៦ ឆ្នាំ ពីបទដើរអាក្រាតកាយ ជាសាធារណៈ

ប្លែកៗ ៖ ជនពនេចរពីររូប ដែលត្រូវជាប្តីប្រពន្ធនឹងគ្នានោះ ត្រូវបានធ្វើការចាប់ឃាត់ខ្លួនសាជាថ្មី
ពោលគឺ ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបានដោះលែងចេញពីពន្ធនាគារ ពីបទដើរអា
ក្រាតកាយជាសាធារណៈ នេះបើយោងតាមរបាយការណ៍​  ដែលចេញដោយប្រភពសារព័ត៌មាន
ប្លែកៗបរទេស Spy នាពេលកន្លងទៅ។

គួររំឮកផងដែរថា ជនពនេចរពីររូបនេះ ត្រូវបានធ្វើការចាប់ឃាត់ខ្លួន ដោយជាប់ពន្ធនាគារដល់ទៅ
៦  ឆ្នាំម្តងរួចមកហើយ  ខណៈពេលដែល   គេជាប់ចោទពីបទដើរអាក្រាតកាយជាសាធារណៈ  ។
លើសពីនេះទៅទៀត    របាយការណ៍ដដែលបានអត្តសញ្ញាណរបស់ពួកគេផងដែរ  ពោលគឺ  ជន
ពនេចរម្នាក់ដែលត្រូវជាស្វាមី មានឈ្មោះថា    Stephen Gough  ដែលជាអតីតទាហានម៉ារីន  វ័យ
៥៣ ឆ្នាំ។

គួរបញ្ជាក់ផងដែរថា ជនពនេចរដែលត្រូវជាស្វាមីភរិយាមួយគូរនេះ ត្រូវបានចាប់ឃាត់ខ្លួនសាជាថ្មី
មិនដល់រយៈពេលមួយថ្ងៃស្រួលបួលផង បន្ទាប់ពីធ្វើការដោះលែងចេញពីពន្ធនាគារ Perth Prison
ដែលរឿងនេះបានកើតឡើងនៅក្នុងក្រុង Dunfermline ប្រទេសស្កុតលែន៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Spy


Tags: international news strange entertainment