CamNews

ព័ត៌មានជាតិ 

នគរបាល ឈាន ពិសិដ្ឋ ដកកាំភ្លើងខ្លី បាញ់មន្រ្តីរួមអង្គភាព

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ នាយរង​ប៉ុស្តិ៍​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក​​ស័ក្តិ​​៤ ឈាន ពិសិដ្ឋ ដែល​ចោទប្រកាន់​​លោក ​ឌិន ពុ​ទ្ធី​ បាន​បើករថយន្ត​​​បង្កឲ្យ​​​រងរបួស​នាពេលកន្លងមក​នោះ នាព្រឹកថ្ងៃអាទិត្យនេះបានដកកាំភ្លើងខ្លី​ បាញ់មន្រ្តីក្នុងអង្គភាព ​ហើយគេចខ្លួនបាត់ ។

យោងប្រភពពីសមត្ថកិច្ចអន្តោប្រវេសន៏ច្រកអន្តរជាតិប៉ោយប៉ែតបានលួចខ្សិបឲ្យដឹងថា កាលពីម៉ោង៨និង៤៥នាទី០៩មេសា២០១៧ អនុសេនីយ៏ទោ ឈាន ពិសិដ្ឋ បានដកកាំភ្លើងខ្លីបាញ់លើលោក អនុសេនីយ៏ទោ សេម មករា ១គ្រាប់ត្រូវស្មាខាងឆ្វេងធ្លាក់សក្តិលើស្មា ។សកម្មភាពបាញ់លើលោកសេម មករានោះធើ្វឡើងនៅចំពោះមុខលោកឧត្តមសេនីយ៏ត្រី សឹម សំអាត មេប៉ុស្តិច្រកទ្វារតែម្តង តែជាកុសលផលបុណ្យរបស់លោកសេម មករាទើបមិនបណ្តាលឲ្យស្លាប់ទេ គ្រាន់តែរងរបួសត្រង់ស្មាឆ្វេង ។ ឆ្លើយតបនិងករណីដ៏រន្ធត់ខាងលើ លោកសេម មករាបានលើកឡើងថា៖ ការបាញ់របស់បុគ្គលឈាន ពិសិដ្ឋមកលើរូបលោកគឺជាករណីប៉ងសម្លាប់លោក ព្រោះកាំភ្លើងបានតម្រង់មកលើក្បាលរបស់លោក តែលោកហាក់បានដឹងមុនទើបគ្រាប់មកត្រូវត្រង់ស្មា ។ ដើមចមដែលនាំឲ្យឈាន ពិសិដ្ឋបាញ់មកលើរូបលោកនោះគឺផ្តើមចេញពីរឿងលោកហៅកូនចៅមកសួរនាំដើម្បីកែតម្រង់ តែបែជាឈានពិសិដ្ឋខឹងទាញកាំភ្លើងបាញ់លោកតែម្តង ។
យ៉ាងក៏ដោយ លោកឧត្តមសេនីយ៏ត្រី សឹម សំអាត មេប៉ុស្តិច្រកអន្តរជាតិបោយបែតហាក់ចង់បិទបាំងការពិត ដោយលោកប្រាប់ថាគ្មានករណីបាញ់បោះគ្នាកើតមាននោះឡើយ តែទីបំផុត លោកបានបង្ហើបបែបចុងអណ្តាតថា មានតែលោកចាប់ខ្លួនជនបង្កបញ្ជូនទៅភ្នំពេញបាត់ហើយ ។ 
លោកឈាន ពិសិដ្ឋ ត្រូវបានលោកអភិបាលខេត្តប/ជ ស្នើសុំអង្គភាពខាងលើដកចេញពីច្រកទ្វារបោយបែតម្តងរួចមកហើយក្រោយបុគ្គលរូបនេះមានរឿងអាស្រូវលើករណីដួលសន្លប់ ចោទប្រធានសមាគមន៏ពង្រឹងសេដ្ឋកិច្ចក្រៅប្រពន្ធ័ថាបានបើករថយន្តបុកខ្លួនកាលពីកន្លងទៅ ។ បែបណាក៏ដោយនៅព្រឹកមិញនេះសប្បាយដេលី មិនអាចសុំការបញ្ជាក់ពីមូលហេតុនៃការបាញ់នោះបាននៅឡើយទេ ព្រោះទូរសព្ទ័លោកបិទប្រភពទាក់ទង ៕







ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Local news Social news