CamNews

ព័ត៌មានអន្តរជាតិ 

ស៊ូថេប បដិសេធ ចរចាសម្ងាត់ ជាមួយ សម្តេច ហ៊ុន សែន

បាងកក៖ អតីតឧបនាយករដ្ឋមន្រ្តីថៃ លោក ស៊ូថេប ថងស៊ូបាន បានធ្វើការបដិសេធ ចរចារ
សម្ងាត់ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា ចំពោះតំបន់ដែនសមុទ្រត្រួត
ស៊ីគ្នា ។

យោងតាមគេហទំព័រ INN របស់ថៃផ្សាយ នៅថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ មករា នេះបានឲ្យដឹង
ថា លោក ស៊ូថេប ថងស៊ូបាន បានប្រតិកម្មទៅនឹង លោកឧបនាយករដ្ឋមន្រ្តី ស៊ូរ៉ា ផុង តូវិចាក់
ឆៃគុល រដ្ឋមន្រ្តីក្រសួងការបរទេសថៃ បានធ្វើសន្និសីទកាសែត កាលពីថ្ងៃមិ្សលមិញ ដោយ
បង្ហាញនូវ ឯកសារដែលអះអាងថា រូបលោក បានធ្វើការចរចា សម្ងាត់ជាមួយរដ្ឋាភិបាលកម្ពុជា
ជុំវិញតំបន់ដែនសមុទ្រត្រួតស៊ីគ្នា ។ បញ្ហានេះដែរ ត្រូវបានលោក ស៊ូថេប បានបដិសេធថា រូប
លោកមិនធ្លាប់បានចរចា និង ចុះហត្ថលេខាព្រមព្រៀង លើឯកសារណាមួយជាភាគីកម្ពុជានោះ
ឡើយ ព្រោះរូបលោក និង សមាជិកក្នុងបក្ស មិនមាននរណាម្នាក់ ធ្វើមុខជំនួញប្រេង ដូច្នេះហើយ
គឺគ្មានហេតុផលអ្វី ត្រូវទៅចរចាសម្ងាត់ជាមួយភាគីកម្ពុជានោះទេ។

យ៉ាងណាក៏ដោយ លោក ស៊ូថេប យល់ឃើញថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចង់
ទម្លាក់ប្រជាប្រិយភាព ខាងនយោបាយរបស់បក្ស ប្រឆាំងថៃ ឆ្លងប្រទេស ប៉ុន្តែខ្លួនលោកផ្ទាល់
មិនចង់មានជម្លោះជាមួយសម្តេច ហ៊ុន សែន នោះទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ