ស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ី វៀតណាម ចិន និងសឹង្ហបូរី បានជួយធ្វើមាតុភូមិនិវត្តន៍ដល់ប្រជាជនកម្ពុជាចំនួន ៧ នាក់ ដែលត្រូវបានបោកប្រាស់ដោយឈ្មួញកណ្តាល និងសន្យាជួយរកការងារ ឬរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ដើម្បីធ្វើនិរទេសចេញពីព្រះរាជាណាចក្រកម្ពុជា ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ដែលចេញផ្សាយកាលពីថ្ងៃទី ៩ ខែមីនា ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីដែលធ្វើការរួមគ្នាជាមួយអាជ្ញាធរមូលដ្ឋាន បានរៀបចំការបញ្ជូនមាតុភូមិនិវត្តន៍ពលករចំណាកស្រុកពីរនាក់ដែលកំពុងធ្វើការខុសច្បាប់នៅម៉ាឡេស៊ី ។
ចំនែកឯ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសវៀតណាម បានរំដោះស្ត្រីកម្ពុជាចំនួន ៣ នាក់ដែលត្រូវបានឈ្មួញកណ្តាលបោកយកទៅដោយខុសច្បាប់ ។ ហើយស្ត្រី ២ នាក់ត្រូវបានឃុំខ្លួនដោយប៉ូលីសវៀតណាម នៅព្រំដែនទៅកាន់ប្រទេសចិន ។ និងមានអ្នកខ្លះទៀត បានធ្លាក់ខ្លួនឈឺហើយត្រូវបានរក្សាទុកនៅក្នុងប្រទេសវៀតណាម ។ ហើយក៏សូមចូលរួមត្រេកអរជាមួយនិងជនជាតិកម្ពុជាចំនួន ៧ នាក់ ដែលត្រូវបានរំដោះខ្លួន ព្រមទាំងវិលចូលទឹកដីកំណើតវិញ ដោយសុវត្ថិភាព ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes