ព័ត៌មានកីឡា៖ កីឡាករជម្រើសជាតិ ព័ទុយហ្គាល់ ដែលបច្ចុប្បន្នមានឈ្មោះព្យួលើតារាងកីឡាកររបស់ Manchester United តែត្រូវក្លឹប Sporting Lisbon ខ្ចីជើងរហួតមកដល់ឥលូវនេះ ក្រុមបានសម្រេចចិត្ដរកទីផ្សារដាក់ម៉ូយហើយនៅចុងរដូវកាលនេះ។
កីឡាករ Luís Carlos Almeida da Cunha ដែលឈ្មោះក្រៅហៅថា Nani ត្រូវប្រធានក្រុម Manchester United គ្រោងនិងបង្វែទិសដៅទៅក្រុមថ្មីហើយ បើទោះបីជាកីឡាករបច្ចុប្បន្នកំពុងតែស្ថិតក្នុងការលេងកម្ចីជើងបានល្អយ៉ាងណាក៏ដោយ ។ ការឈរជើងបច្ចុប្បន្ននេះ Man United ត្រូវចំណាទឹកប្រាក់ចំនួនដល់ទៅ ៣.៩៥ លានផោន សម្រាប់កីឡាកររយៈពេល ១ ឆ្នាំ ហើយវាមើលទៅដូចជាមានលក្ខណៈច្រើនពេកហើយ ដូច្នេះក្រុមសម្រេច រកទីផ្សារថ្មីដើម្បី ផ្ទេរចេញក្រោយពេល រដូវកាលខ្ចីជើងត្រូវផុត។
កន្លងមកពិតណាស់ថា Nani គឺជាកីឡាករសំខាន់ប្រចាំនៅ Old Trafford ប៉ុន្ដែមួយរយៈពីរឆ្នាំក្រោយមក ការមើលឃើញមិនដូចគ្នាពីមុនទេ គឺការលេងមានភាពអន់ថយ រហូតដល់មិនអាចធ្វើឲ្យមានការចាប់អារម្មណ៍ ពីលោក van Gaal នឹងដាក់កីឡាករឲ្យនៅគ្រងដំណែងដដែលទៀតបាន។ រដូវកាលកិច្ចកុង Nani នៅ Man United និងផុត ស្របពេលរដូវកាលចូលមកដល់ ។ ហើយការចាកចេញនេះ ថ្នាក់ដឹកនាំក្រុម និងព្យាយាម ស្វែងរកថៅកែថ្មីដែលមានសមត្ថភាពគ្រប់គ្រាន់និង ការចំណាយ ប្រាក់ខែឲ្យកីឡាកររួបនេះ៕
ដោយ ៖ អឿ អ៊ុយ
ប្រភព៖ caughtoffside