CamNews

តារា 

ពេជ្រ ថាវរ៉ា "នាងខ្ញុំគ្មានផ្ទៃពោះនោះទេ" ក្រោយពេលបែកស្នេហ៍

(ភ្នំពេញ)៖ តារាសម្តែងល្បីឈ្មោះបង្គួរ ក្នុងពិភពសិល្បៈកញ្ញា ពេជ្រ ថាវរ៉ា ថ្មីៗ​មក​នេះ​បានបង្ក​​កា​រផ្ញាក់ផ្អើល ដល់ទស្សនិជនស្ទើរ គ្រប់គ្នា ខណៈមានដំណឹងលេចឮ ដោយមានការដាក់ការ​ស​ង្ស័យលើរូបនាងថា កំពុងសម្ងំមានផ្ទៃពោះ ក្រោយពេលបែកធ្លាយព័ត៌មាន ប្រេះឆាស្នេហា ជាមួយអតីតសង្សារនិស្សិតឆ្នាំទី៣ ផ្នែកច្បាប់មកពីទឹកដីខេត្តកំពង់ស្ពឺ នឹងត្រូវជាកូនមន្រ្តីសម្បូរទ្រព្យស្តុកស្តម្ភម្នាក់នោះមក។

កញ្ញា ពេជ្រ ថាវរ៉ា ត្រូវបានគេដឹងថា នាងក៏ជាតារាសម្តែងសម្បូររឿងអាស្រូវ ខាងជីវិត​ស្នេហា​ឯ​កជន​ច្រើន ជាង​ការងារសិល្បៈ ។ ពេជ្រ ថាវរ៉ា បើ​ទោះបីជាមួយរយៈចុង​ក្រោ​យ​​នេះ ​ហា​ក់ទើបតែមានភាពស្ងប់ស្ងាត់បន្តិច ជុំវិញ​រឿងរ៉ាវអាស្រូវស្នេហាក៏ពិតមែន ប៉ុន្តែឥឡូវនេះនាងស្រា​ប់​តែធ្លាយ​​ដំណឹង ដ៏រសើបនឹងការសង្ស័យថា បច្ចុប្បន្ន តារារូបនេះកំពុងតែ​​សសំងំព​ពោះមានកូន​ក្នុងផ្ទៃ បន្ទាប់ពីបែកបាក់ស្នេហា ជាមួយបុរសគូស្នេហ៍ កាលពីថ្មីៗ កន្លងមក​។

ប្រភពមួយចំនួន បានដាក់ការសង្ស័យថា បើសង្កេតមើល​ទៅលើតារាសម្តែង ពេជ្រ ថាវរ៉ា មួយរយៈពេលចុង​ក្រោយ​នេះ ដូចមាន​ភាពខុសប្លែកខ្លាំង។ មិនតែប៉ុណ្ណោះថ្មីៗ​នេះនាង​កា​ន់​​តែធ្វើ​ឲ្យមហាជន មានភាពភ្ញាក់ផ្អើលខ្លាំង​ ក្រោយពីមានដំណឹងថា ថាវរ៉ាកំពុង​មានផ្ទៃពោះស្ងាត់ៗ ដោយមិនទាន់រៀបការបង្ហាញមុខស្វាមី ជាសាធារណៈ។ មានសំណួរ​ថា តើអាចទៅរួច​ទេ បើនាងមិន​ទាន់រៀបការ ឬ​បង្ហាញមុខស្វាមីផ្លូវការ​ផង ហេតុអ្វីនៅសុខៗមានកូនបែបនេះទៅវិញ​?

ឆ្លើយតបការលើកឡើងខាងលើ តារាស្រីកញ្ញា ពេ​ជ្រ ថាវរ៉ា បាននិយាយបញ្ជាក់ប្រាប់ ទំព័រកំសាន្ត ថា« នេះវាគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ គឺពុំមែនជាការពិត ដូចដែលមាហាជននិយា​យនោះទេ។ រឿងដែល​គេសង្ស័យថា ខ្ញុំកំពុងមានផ្ទៃពោះគឺអត់មែនជាការពិតទេ ព្រោះមានការ​យល់ច្រឡំលើរូបថត១ ដែលខ្ញុំថតសម្តែង​តួមានផ្ទៃពោះ កាលពីប៉ុន្មានឆ្នាំកន្លងមក ហើយត្រូវ​បា​ន យកវាទៅបង្ហោះលេងនៅលើហ្វេសប៊ុក។ ខ្ញុំមានផ្ទៃពោះមកពីណា​កើត រឿងនេះនិយាយ​ទៅ គួរឲ្យអស់សំណើចខ្លាំងណាស់។ ខ្ញុំសូមធ្វើការប​ដិ​សេ​​ធ​និងច្រាន់ចោលទាំងស្រុង ហើយសូមទស្សនិជន កុំមានការសង្ស័យលើខ្ញុំទៀតថា កំពុងលាក់ខ្លួនសំងំមាន​ផ្ទៃ​ពោះ ជិតគ្រប់ខែនោះ គឺវាមិនមែនការពិតឡើយ..»។

ចំណែករឿងបែ​កបាក់​ស្នេ​​ហាជាថ្មី ជាមួយសង្សារនិស្សិតវ័យក្មេងនោះគឺ ពេជ្រ ថាវរ៉ា​ បានឆ្លើយប្រាប់ត្រង់ៗដោ​យ​ពុំមា​នការ​លាក់លៀមថា នាងពិតជាទទួលស្គាល់ថា ចំណងស្នេហ៍ពេលនេះ ​គឺត្រូវបាន​បែក​បាក់គ្នា​មែន ដោយលើកហេតុផលថា ​ពុំអាចរស់នៅជាមួយគ្នាបាន។

សូមបញ្ជាក់ថា តារាសម្តែងស្រីសាច់សខ្ចី ពេជ្រ ថាវរ៉ា កន្លងមកក៏ធ្លាប់បញ្ចេញអារម្មណ៍ពិតជាច្រើន តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលពេលខ្លះនាងបានប្រកាសជាសារធាណៈថា នាងឈឺចាប់ ចំពោះរឿងស្នេហា ព្រោះត្រូវអភ័ព្វស្នេហ៍ម្តងជាពីរដង ដោយសារតែស្រឡាញ់​ប៉ះចំមនុស្ស​ប្រុស មិនស្មោះស្នេហ៍ រហូតធ្វើឲ្យនាងស្ទើរក្លាយជាមនុស្សឆ្កួតម្តងៗទៅហើយ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Pich tavra Star news local news