CamNews

តារា 

ខាត់ សុឃីម រៀបមង្គលការ ថ្ងៃទី១២-១២-១២

ភ្នំពេញ៖ ថ្ងៃនេះជាថ្ងៃពិសេស ថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ ដែលមនុស្សទូទំាង ពិភពលោកចាប់
អារម្មណ៍ និងឲ្យតម្លៃ ថាជាថ្ងៃផ្តល់ សំណាងឲ្យពួកគេ ដូច្នេះហើយទើបបាន ជាមនុស្សជាច្រើន
នំាគ្នាដាក់ថ្ងៃរៀបមង្គលការ និងបើសម្ពោធហាងឲ្យ ចំថ្ងៃដែលកម្រនឹងជួបនេះ។

ជាក់ស្តែងតារាចម្រៀងស្រី អ្នកនាង ខាត់ សុឃីម នៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ បានរៀបការ
ជាមួយកូនកម្លោះ លោក អ៊ិន សុបញ្ញា ហៅ ផាណូ ប្រកបដោយភាពរីករាយ និងអធិកអធម។

ពិធីមង្គលការរបស់ តារាចម្រៀងរាងមាន់ចែ ខាត់ សុឃីម គេឃើញមានការអញ្ជើញ ចូលរួមពី
សាច់ញាតិទាំងសងខាង មិត្តភក្តិសិល្បៈជាច្រើនរូប ប្រកបដោយទឹកមុខញញឹម រីករាយ។ មង្គល
ការនេះត្រូវបានរៀបចំឡើង ជាលក្ខណៈប្រពៃណី បុរាណ ដោយមានរៀបចំនូវកម្មវិធី បុកល័ក្ដ
បំពាក់ចិញ្ចៀន និងពិធីផ្សេងជាច្រើនទៀត។
សូមជម្រាបថា ពិធីរៀបមង្គលការរបស់ ខាត់ សុឃីម រៀបចំឡើងនៅ ផ្ទះរបស់នាងផ្ទាល់ ស្ថិត
នៅក្នុងបុរីសាន់វេ ខណ្ឌមានជ័យ៕

សូមទស្សនារូបភាពក្នុងពិធីមង្គលការនេះដូចខាងក្រោម៖

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: wedding Khat Sokhim entertainment khmer star